ព័ត៌មានអន្តរជាតិ

កងទ័ពរុស្ស៊ី បង្កើតតំបន់ការពារ តាមព្រំដែនជាមួយអ៊ុយក្រែន

xinhua

មូស្គូៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ីកំពុងធ្វើការលើការបង្កើត តំបន់ការពារសន្តិសុខតាមបណ្តោយព្រំដែន របស់ប្រទេសជាមួយអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោក ពូទីន បានឲ្យដឹងនៅឯកិច្ចប្រជុំរដ្ឋាភិបាល ដោយសំដៅទៅលើតំបន់ការពារថា “ទីតាំងបាញ់របស់សត្រូវ កំពុងត្រូវបានបង្ក្រាបយ៉ាងសកម្ម ហើយការងារកំពុងបន្ត” ។

ប្រធានាធិបតីរុស្ស៊ីរូបនេះ បានកត់សម្គាល់ពីភាពចាំបាច់ដើម្បីចាប់ផ្តើមការងារ ស្តារឡើងវិញនៅតំបន់ព្រំដែននៃទីក្រុង Kursk, Belgorod និង Bryansk និងកម្ទេចតំបន់ដែលការប្រយុទ្ធគ្នាបានកើតឡើងពីមុន។

នៅក្នុងនោះដែរ លោក ពូទីន បានទៅទស្សនាតំបន់ Kursk កាលពីថ្ងៃអង្គារ ជាកន្លែងដែលកងទ័ពអ៊ុយក្រែនបានបើកការវាយលុកក្នុងខែសីហា ឆ្នាំ២០២៤ ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នេះ លោក ពូទីន បានប្រកាសថា រុស្ស៊ី បានគ្រប់គ្រងតំបន់ទាំងនោះឡើងវិញទាំងស្រុង ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top