“អាម៉ុក និង បាយត្រៀប” មុខម្ហូប និងបង្អែមខ្មែរ ក្លាយជាមុខម្ហូប លេចធ្លោ
ភ្នំពេញ៖ សម្លៀកបំពាក់ប្រពៃណីខ្មែរ ដែលមានវប្បធម៌ និងអរិយ្យធម៌ដ៏ចំណាស់ជាងគេ នៅដែនដីអាស៊ីអាគ្នេយ៍ ត្រូវបានផ្សព្វផ្សាយក្នុងចំណោមបណ្តាប្រទេសជាសមាជិកអាស៊ានទាំង១០ នៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ។
លោក កុយ គួង ឯកអគ្គរាជទូតកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងភរិយា រួមទាំងមន្រ្ដីស្ថានទូត បានចូលរួមសហការរៀបចំកម្មវិធី ASEAN Couture របស់ ASEAN Spouse’s Circle នៅសកលវិទ្យាល័យ American University រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី សហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ។
លោក អឿ សុវណ្ណ ពលរដ្ឋខ្មែរអាមេរិកាំង និងនាយកប្រតិបត្តិ Capital Warehouse ដែលបានចូលរួមក្នុងកម្មវិធីនោះ បានរៀបរាប់ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នាថ្ងៃសៅរ៍ ទី២៤ ខែឧសភា ឆ្នាំ២០២៥ ថា អ្នកចូលរួមជាច្រើន បានសម្តែងនូវការចាប់អារម្មណ៍របស់ផងខ្លួន ចំពោះសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ។
ជាមួយគ្នានេះ ចំពោះមុខម្ហូប គឺ “ហហ្មុក” ត្រូវបានជ្រើសរើសជាមុខម្ហូបពិសេស សម្រាប់តាំងបង្ហាញ រី បង្អែមវិញ គឺ បាយត្រៀប ដែលបញ្ជាក់ពីភាពប៉ិនប្រសព្វរបស់នៃធ្វើមុខម្ហូប ប្រកបដោយឱជារស។
សូមទស្សនាវីដេអូ កិច្ចសម្ភាសន៍ រវាង លោក សយ សុភា និពន្ធនាយក និងលោក អឿ សុវណ្ណ ដែលមានខ្លឹមសារ ទាំងស្រុងដូចតទៅ៖






លោក អឿ សុវណ្ណ ពលរដ្ឋខ្មែរអាមេរិកាំង និងនាយកប្រតិបត្តិក្រុមហ៊ុន Capital Warehouse (ឆ្វេង) និង លោក អ៊ុំ វណ្ណារ៉ា ពលរដ្ឋខ្មែរអាមេរិកាំង
