កីឡា

ចប់ការប្រកួត! ក្រុមកីឡាបាល់ទះ អធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១

តាកែវ៖ ក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ លើកទី១ ឆ្នាំ២០២៥។

ការដណ្ដើមបានពានរង្វាន់លោកឧត្តមសេនីយ៍ទោ ម៉ែន លី លើកទី១នេះ ដោយយកឈ្នះពិន្ទុលើក្រុមកីឡាបាល់ទះអធិការដ្ឋាននគរបាលស្រុកបាទី នៅរសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥នេះ។

សូមរំលឹកថា ព្រឹត្តិការណ៍នេះ ធ្វើឡើងក្រោមអធិបតីភាព លោក អាំង សិរីពិសិដ្ឋ អនុប្រធាននិងជាអគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជា និងលោក វុី សំណាង អភិបាលខេត្តតាកែវ៕

To Top