ព័ត៌មានជាតិ

អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានបញ្ជូនមកដល់កម្ពុជាហើយ

ភ្នំពេញ៖ អតីតឧកញ្ញា ហេង សិទ្ធី ត្រូវបានបញ្ជូនពីបហរទេសរុស្ស៊ីមកដល់កម្ពុជាហើយ នៅព្រឹក​ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០២៥នេះ។

បន្ទាប់ពីមកដល់ទឹកដីកម្ពុជាភ្លាម កងកម្លាំងសមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក៏បាន​បញ្ជូន​ ហេង​ សិទ្ធី​ ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​បន្តតាមនីតិវិធីច្បាប់​ ។

បុគ្គល ហេង សិទ្ធី បានប្រព្រឹត្តបទល្មើសនៅកម្ពុជាកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤ ហើយលោកលួចរត់ចេញទៅបរទេសកាលពីពេលនោះផងដែរ៕

To Top