ភ្នំពេញ៖ បន្ទាប់ពីបញ្ជូនពីរុស្ស៊ីមកដល់កម្ពុជា ប្រហែលជា៥ទៅ៦ម៉ោង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចឃុំខ្លួន អតីតអ្នកឧកញ៉ា ហេង សិទ្ធី នៅពន្ធនាគារព្រៃស ក្រោមបទគំរាមកំហែងហែកកេរ្តិ៍ស្ថានទម្ងន់ទោសដែលបានប្រព្រឹត្តកាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។


សូមបញ្ជាក់ថា អតីតឧកញ្ញា ហេង សិទ្ធី ត្រូវបានបញ្ជូនពីបហរទេសរុស្ស៊ីមកដល់កម្ពុជាហើយ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥នេះ៕


