ព័ត៌មានអន្តរជាតិ

ក្រុមអ្នកនយោបាយអាល្លឺម៉ង់ អំពាវនាវឲ្យមានការពិភាក្សា គ្នាឡើងវិញ ចំពោះប្រតិបត្តិការ បំពង់បង្ហូរហ្គាស Nord Stream

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអាល្លឺម៉ង់ គួរតែពិចារណា លើការអនុម័តវិធីសាស្រ្តវិជ្ជមាន ឆ្ពោះទៅកាន់ទីក្រុងមូស្គូដែល នឹងរួមបញ្ចូលទាំងការស្ដារឡើងវិញ នូវបំពង់បង្ហូរហ្គាស Nord Streamនេះបើយោងតាម លោក Michael Kretschmer នាយករដ្ឋមន្រ្តីនៃរដ្ឋ Saxony នៅភាគខាងកើតប្រទេស អាល្លឺម៉ង់បានលើកឡើង។

គោលនយោបាយនៃជម្លោះ បច្ចុប្បន្នមិនមានផលចំណេញទេ ហើយបានធ្វើឱ្យប៉ះពាល់ដល់ សេដ្ឋកិច្ចរបស់ប្រទេស អាល្លឺម៉ង់តែប៉ុណ្ណោះ ។ នេះ គឺជាអ្វីដែលត្រូវបានលើកឡើងបន្ថែមដោយអ្នក នយោបាយដែលមានតួនាទី ជាអនុប្រធានម្នាក់នៃគណបក្ស Christian Democratic Union (CDU) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Die Zeit កាលពីថ្ងៃអាទិត្យ។

លោក Kretschmer បានស្នើឡើងបែបនេះ ថា ៖ Nord Stream គឺជាការងារ ដែលអាច កើតមានសម្រាប់ការ សន្ទនាជាមួយរុស្ស៊ី ហើយបន្ថែមថាកិច្ចពិភាក្សាបែបនេះ នឹងផ្តល់ផលប្រយោជន៍ ដល់ប្រទេសទាំងពីរយ៉ាងខ្លាំង។ លោក​បាន​អះអាង​ថា សេដ្ឋកិច្ច​អាល្លឺម៉ង់​ទាមទារ​យ៉ាង​ហោច​ណាស់​មួយ​ភាគ៥​ នៃ​ការ​ផ្គត់ផ្គង់​ឧស្ម័ន​របស់​ខ្លួន​ដើម្បី​មក​ពី​រុស្ស៊ី​ដើម្បី​ដំណើរការ​ជា​ធម្មតា។

លោក​ក៏​បាន​ចង្អុល​បង្ហាញ​ដែរថា ក្រុមហ៊ុន​ផ្សេងៗ​បាន​ចាប់​ផ្តើម​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​សារ​តម្លៃ​ផលិត​កម្ម​ខ្ពស់ និង​តម្លៃ​ថាមពលហើយក្នុងនោះ លោក​បាន​ព្រមាន​ថា ប្រសិនបើ​ស្ថានការណ៍​ក្នុង​សេដ្ឋកិច្ច​មិន​ប្រសើរ​ទេ អាល្លឺម៉ង់ មិនមែន​រុស្ស៊ី​នឹង​ត្រូវ ​ផ្លាស់ប្តូរ​ដំណើរ​ការ​ក្នុង​រយៈពេល​មួយ ឬ​ពីរ​ឆ្នាំ​ទៀត។

គួរឲ្យដឹងដែរថាទោះបីជាយ៉ាងណា ក្តីជំហរ​របស់លោក Kretschmer ផ្ទុយ​ស្រឡះ​ជាមួយ​មេដឹក នាំ​គណបក្ស​របស់​លោក និង​លោក Friedrich Merz អធិការបតី​បច្ចុប្បន្ន ។ កាលពីដើមសប្តាហ៍នេះ ជាផ្នែកមួយនៃការជំរុញទណ្ឌកម្មថ្មី Merz បានសម្តែងការគាំទ្រចំពោះផែនការ របស់សហភាពអឺរ៉ុប ក្នុងការហាមឃាត់ការប្រើប្រាស់ បំពង់បង្ហូរឧស្ម័ន Nord Stream និងដើម្បីទប់ស្កាត់ការប៉ុនប៉ង ធ្វើឱ្យពាណិជ្ជកម្ម ថាមពលឡើងវិញជាមួយរុស្ស៊ី៕

ប្រែសម្រួល៖ស៊ុនលី

To Top