ព័ត៌មានអន្តរជាតិ

លោកស្រី Merkel៖ ប្លុកអឺរ៉ុបទាំងមូល នឹងអាចរងការបំផ្លិចបំផ្លាញ

AFP

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel បានព្រមានថា គោលនយោបាយការធ្វើចំណាកស្រុក និងការគ្រប់គ្រងព្រំដែនជាតិកាន់តែតឹងរ៉ឹង អាចបង្កវិនាសកម្មសម្រាប់សហភាពអឺរ៉ុប ។

អតីតអធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel ក៏បានព្រមាន ដែរថាបញ្ហានេះនឹងអាចកើតឡើង នៅបន្ទាប់ពីការផ្លាស់ប្តូរនាពេលថ្មីៗនេះ របស់ទីក្រុងប៊ែរឡាំង ដើម្បីទប់ស្កាត់លំហូរចូល នៃអ្នកស្វែងរកសិទ្ធិជ្រកកោន។

លោកស្រីMerkel បានធ្វើការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍ Southwestern Press Forum នៅទីក្រុង Neu-Ulm កាលពីសប្តាហ៍មុនដែល ជាទីកន្លែងដែលនាងបានបង្ហាញខ្លួន ដើម្បីបង្ហាញអនុស្សាវរីយ៍របស់ នាងនោះគឺពាក្យថាសេរីភាព។

បន្ថែមពីនោះលោកស្រី Merkel ក៏បាននិយាយនៅពេលត្រូវបានសួរ អំពីវិធានការចុងក្រោយបំផុត ដែលត្រូវបានអនុម័តដោយ គណៈរដ្ឋមន្ត្រីរបស់អធិការបតី Friedrich Merz ថា៖ខ្ញុំមិនជឿថា ពួកយើងអាចទប់ទល់នឹងការធ្វើចំណាកស្រុក ខុសច្បាប់នៅព្រំដែនអាល្លឺម៉ង់-អូទ្រីស ឬអាល្លឺម៉ង់-ប៉ូឡូញ… ខ្ញុំតែងតែតស៊ូមតិចំពោះដំណោះស្រាយអឺរ៉ុបទាំងនោះ។

គួរឲ្យដឹងដែរថាគោលនយោបាយថ្មីដែលត្រូវបានណែនាំកាលពីដើមខែនេះដោយរដ្ឋមន្ត្រីមហាផ្ទៃ Alexander Dobrindt ហាមឃាត់ការស្នើសុំសិទ្ធិជ្រកកោន នៅគ្រប់ព្រំដែនដីអាល្លឺម៉ង់ ដែលបង្ហាញពីការបញ្ច្រាសយ៉ាងខ្លាំង នៃជំហរបើកចំហព្រំដែនឆ្នាំ២០១៥ របស់លោកស្រី Merkel ដែលជាករណីលើកលែង ត្រូវបានបង្កើតឡើងសម្រាប់កុមារ ស្ត្រីមានផ្ទៃពោះ និងបុគ្គលដែលងាយរងគ្រោះផ្សេងទៀត៕

ប្រែសម្រួល៖ ស៊ុន លី

To Top