បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃអង្គារទី២៨ ខែមេសានេះ បានឲ្យដឹងថា ជំងឺរាតត្បាតកូវីដ១៩ គិតត្រឹមថ្ងៃចន្ទ នេះមានអ្នកឆ្លង រហូតទៅដល់៣លាននាក់ ជាលើកដំបូង ហើយពោល គឺប្រមាណជា៣០០២៣០៣នាក់ ។
តួលេខដែលត្រូវបានរាប់ ដោយសកល វិទ្យាល័យ Johno Hopkins ចំណែកឯអ្នកបាត់បង់ជីវិតវិញ គឺមានទៅដល់២០៨១៣១នាក់ ខណៈដែលអាមេរិក ជាអ្នករងគ្រោះខ្លាំងជាងគេបំផុត ដោយអ្នកឆ្លងមានទៅដល់៩៧២៩៦៩នាក់ ។ ប្រទេសអេស្បាញ និងអ៊ីតាលី ស្ថិតនៅចំណាត់ថ្នាក់បន្ទាប់គឺ មានអ្នកឆ្លង២២៩៤២២នាក់ និង១៩៩៤១៤នាក់។
ប្រទេសផ្សេងទៀត ដែលមានករណីឆ្លងច្រើនដែរ នោះមានដូចជាប្រទេសបារាំង អាល្លឺម៉ង់តួកគី និងអង់គ្លេសសុទ្ធតែមាន ចំនួនច្រើនជាង១០០០០០នាក់មកហើយ ៕
ប្រែសម្រួល៖ស៊ុនលី