បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT កិច្ចការងារEuractiv បានរាយការណ៍ កាលពីថ្ងៃចន្ទដោយដកស្រង់សម្តី អ្នកការទូតសហភាពអឺរ៉ុបម្នាក់ថា រដ្ឋជាសមាជិកសហភាពអឺរ៉ុប ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំដើម្បីវាយតម្លៃឡើងវិញ នូវស្ថានភាពផ្លូវច្បាប់ នៃជនភៀសខ្លួនអ៊ុយក្រែន ដែលរស់នៅក្នុងប្លុកនេះ ។
ការពិភាក្សាស្តីពីការចាកចេញ ដ៏មានសក្តានុពលពីសេចក្តីណែនាំស្តីពីការការពារ បណ្តោះអាសន្ន (TPD) អាចចាប់ផ្តើមនៅដើមខែមិថុនា ខណៈដែលប្លុកនេះបានទទួលយកប្រជាជន អ៊ុយក្រែនប្រហែល៤,៣ លាននាក់ មកហើយក្រោមកម្មវិធីបណ្តោះអាសន្នរបស់ខ្លួន សម្រាប់ជនភៀសខ្លួន។
ទីក្រុងប្រ៊ុសែលបានអំពាវនាវឲ្យបង្កើត បាននូវ TPD ភ្លាមៗបន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែននៅដើមឆ្នាំ២០២២ ដែលដើមឡើយត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០១ដែលមានទាំងការណែនាំនេះផ្តល់ នូវអត្ថប្រយោជន៍យ៉ាងទូលំទូលាយ រួមទាំងលិខិតអនុញ្ញាតស្នាក់នៅ លំនៅដ្ឋាន សិទ្ធិទទួលបានការងារ ការអប់រំ ការថែទាំសុខភាព អត្ថប្រយោជន៍ហិរញ្ញវត្ថុ និងសេវាសង្គម។
គួរឲ្យដឹងដែរថា ខណៈពេលដែលកម្មវិធីដំបូង ត្រូវបានកំណត់ឱ្យផុតកំណត់នៅខែមីនាឆ្នាំ២០២៥ថ្មីៗនេះវាត្រូវបានបន្តរហូតដល់ខែមីនាឆ្នាំ២០២៦ ។
អ្នកការទូតដែលមិនបញ្ចេញឈ្មោះ បានប្រាប់ Euractiv ថា ការពិភាក្សាជុំវិញ “យុទ្ធសាស្រ្តនៃការចាកចេញ” កំពុងកាន់តែខ្លាំងឡើងនៅខាងក្រោយឆាក ចំពេលមានការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ ។ បញ្ហានេះត្រូវបានគេរំពឹងថានឹងក្លាយជាការផ្តោតសំខាន់នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាយុត្តិធម៌ និងកិច្ចការផ្ទៃក្នុងរបស់ប្លុកដែលគ្រោងធ្វើនៅថ្ងៃទី ១២-១៣ ខែមិថុនាខាងមុខ៕
ប្រែសម្រួល៖ស៊ុនលី
