តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានកត់សម្គាល់ពីផលប៉ះពាល់កាន់តែខ្លាំងឡើងនៃពន្ធគយរបស់សហរដ្ឋអាមេរិក និងបានសន្យាគាំទ្រយ៉ាងទូលំទូលាយ សម្រាប់ឧស្សាហកម្មក្នុងស្រុក។
លោក Ishiba បានឲ្យដឹងនៅក្នុងកិច្ចប្រជុំរបស់រដ្ឋាភិបាលដោយលើកឡើងពីតម្រូវការ សម្រាប់វិធានការតបតយ៉ាងរហ័ស និងមានប្រសិទ្ធភាពថា “ផលប៉ះពាល់កំពុងចាប់ផ្តើមលេចចេញជារូបរាង ដោយក្រុមហ៊ុនមួយចំនួន បានព្យាករណ៍ពីការថយចុះប្រាក់ចំណូលក្នុងឆ្នាំសារពើពន្ធនេះ។ ការព្រួយបារម្ភកំពុងកើនឡើង ជាពិសេសក្នុងចំណោមសហគ្រាសធុនតូច និងមធ្យម
លោកបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាល ក្នុងការអនុវត្តកញ្ចប់ឆ្លើយតបគ្រាអាសន្នដែលបានចងក្រងរួចហើយ រួមទាំងការឧបត្ថម្ភធន សម្រាប់វិក្កយបត្រអគ្គិសនី និងឧស្ម័ន និងវិធានការនានា ដើម្បីគាំទ្រហិរញ្ញប្បទានសហគ្រាសធុនតូច និងមធ្យម៕
ប្រែសម្រួល ឈូក បូរ៉ា
