ព័ត៌មានជាតិ

អនុរដ្ឋមន្រ្តីការពារវៀតណាម នឹងមកទស្សនកិច្ចរយៈពេល៣ថ្ងៃ នៅកម្ពុជា

ភ្នំពេញៈ លោក ង្វៀន តឹនគឿង អនុរដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានអគ្គសេនាធិ​ការ​កង​ទ័ព​​ប្រជាជនវៀតណាម នឹងមកបំពេញ​ទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី៣ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២៥។

នេះបើយោងតាមអគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃ ចន្ទ ទី ២ ខែ មិថុនា ឆ្នាំ ២០២៥។

ទស្សនកិច្ចនេះ គឺតបតាម​ការអញ្ជើញរបស់ លោក វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពល​ខេមរភូមិន្ទ។

To Top