ព័ត៌មានជាតិ

អាជ្ញាធរ នឹងបញ្ចៀសចរាចរណ៍ បណ្តោះអាសន្ន អំឡុងពេលប្រារព្ធព្រះរាជពិធីទីវាបរិស្ថានជាតិ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃ៥មិថុនា

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញ នឹងធ្វេីការបញ្ចៀសចរាចរណ៍ ចំពោះយានយន្តធុនធ្ងន់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន ក្នុងព្រះរាជពិធីទីវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ។

យោងតានសេចក្តីជូនដំណឹង របស់ រដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំព្រះរាជពិធីទិវា បរិស្ថានជាតិ និងបរិស្ថានពិភពលោក នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៥ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

ដើម្បីឱ្យព្រះរាជពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ អាជ្ញាធរ មានសមត្ថកិច្ច នឹងធ្វើការបញ្ចៀសចរាចរណ៍ ជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធព្រះរាជពិធី ដោយមិនអនុញ្ញាត ឱ្យយានយន្តធុនធ្ងន់ គ្រប់ប្រភេទឆ្លងកាត់ កំណាត់មហាវិថីឈ្នះឈ្នះ ចាប់ពី គល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ ចាប់ពីម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់ព្រះរាជកម្មវិធី៕

To Top