វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានសើចចំអកដាក់ អ្នកយកព័ត៌មាន កាលពីថ្ងៃអង្គារបន្ទាប់ពីអ្នកអះអាង ចុងក្រោយច្រឡំថា កូរ៉េខាងត្បូងបានធ្វើតេស្ត រកមេរោគឆ្លងកូវីដ-១៩ លើមនុស្សច្រើន ជាងសហរដ្ឋអាមេរិក។
លោកប្រធានាធិបតី ដែលមានទំនាក់ទំនង អរិភាពជាមួយសមាជិកប្រព័ន្ធផ្សព្វផ្សាយ ជាច្រើនមានការខឹងសម្បារយ៉ាងខ្លាំង នៅពេលដែលអ្នក សារព័ត៌មានសួរថា ហេតុអ្វីបានជាកូរ៉េខាងត្បូង ធ្វើតេស្ត ៥ ដងលើមនុស្សម្នាក់ៗ ដូចសហរដ្ឋអាមេរិក។
មុនពេលសួរអ្នកយកព័ត៌មានថា តើច្រកចេញមួយណា ដែលលោកធ្វើការសម្រាប់ “ខ្ញុំមិនគិតថាវាជាការពិតទ ខ្ញុំមិនគិតថាវាជាការពិតទេ” និងសួរអ្នកសារព័ត៌មានវិញថា លោកមកពីខាងណា ដោយអ្នកយកព័ត៌មានឆ្លើយថា លោកធ្វើការនៅជាមួយ Yahoo News” ដែលសំណួរនេះជាការចំអកមួយ៕
ដោយ ឈូក បូរ៉ា