ព័ត៌មានជាតិ

សកម្មភាពសប្បុរសធម៌ រយៈពេលបីឆ្នាំ របស់អង្គការ វ័នរ៉ូដ បានធ្វើឲ្យមិត្តភាពកម្ពុជា-ចិន កាត់តែរឹងមាំ នៅក្នុងបរិវេណសាលារៀន

អង្គការ វ័នរ៉ូដ បានអនុវត្តសកម្មភាពសប្បុរសធម៌ លើផ្នែកអប់រំ អស់រយៈពេល ៣ ឆ្នាំ ដល់សិស្សជាង ២០,០០០ នាក់ នៅក្នុងប្រទេសកម្ពុជា

នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥ គឺជាថ្ងៃគម្រប់ខួប ៣ ឆ្នាំនៃការបង្កើតអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ ។ ក្នុងរយៈពេល ៣ ឆ្នាំមកនេះ អង្គការ វ័នរ៉ូដ បានចុះទៅ តាមសាលាជនបទចំនួន ៥៥ សាលា ដែរនៅតាមបណ្តាស្រុកខេត្ត និងមានសិស្ស ប្រមាណជាង ២០,០០០ នាក់ ដែលបានទទួលអំណោយ ពីសកម្មភាពសប្បុរសធម៌មួយនេះ។

រយៈពេល ៣ ឆ្នាំនេះ ចាប់ពី “សកម្មភាពតូចតាចនៃសប្បុរសធម៌” បានក្លាយទៅជា “សកម្មភាពសប្បុរសធម៌ជារៀងរាល់ខែ” អង្គការ វ័នរ៉ូដមិនផ្លាស់ប្តូរបំណងមួយនេះឡើយ៖ ការធ្វើដំណើររយៈពេល ៣ ឆ្នាំ ទទួលបានលទ្ធផលជាទីគាប់ចិត្ត។
ចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២២ ដែរ ជាថ្ងៃដំបូងនៃសកម្មភាព ផ្តល់សម្ភារៈសិក្សា នៅសាលាបឋមសិក្សា ខ្វះខាតមួយនៅកម្ពុជា អង្គការ វ័នរ៉ូដបានប្តេជ្ញាចិត្តត្រូវធ្វើ “សកម្មភាពសប្បុរសធម៌ ជារៀងរាល់ខែ” ។ មកដល់ពេលនេះ សរុបបានផ្តល់កា តាបសិក្សាចំនួនជាង ២០,០០០កាតាប តុប៉េងប៉ុង ចំនួន៨២ តារាងបាល់ទាត់ចំនួន៤៥ និងបាល់បោះបាល់ទាត់ សរុបជាង២០០ ។ បន្ថែមពីនេះ អង្គការ វ័នរ៉ូដ ក៏បានជួយឧបថម្ថកាអណ្តូងទឹកចំនួន ៣៩អណ្តូង និងដំឡើងអំពូលភ្លើង សូឡាចំនួន ៨០ ដើមដល់សាលារៀនផងដែរ ដើម្បីជួយសម្រួល ដល់ការរស់នៅ របស់ប្រជាជន ប្រចាំថ្ងៃ។

ថ្ងៃនេះ ក្នុងឱកាសអបអរសាទខួបលើកទី៧៦ ទិវាកុមារអន្តរជាតិ ១មិថុនា អង្គការ វ័នរ៉ូដបានរួមគ្នា ជាមួយក្រសួងព័ត៌មាន អនុវត្តសកម្មភាពសប្បុរសធម៌ជាថ្មីម្តងទៀត ។ ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោកជំទាវ ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាក្រសួងព័ត៌មាន ព្រមទាំងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និងលោក ឡោ ខេវិន អគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប និងជាប្រធានអង្គការមូលនិធិសប្បុរសធម៌វ័នរ៉ូដ និងក្រុមហ៊ុការងារ វ័នរ៉ូដ បានចុះទៅសាលា បឋមសិក្សាព្រះគ្រូគឹមឯម ស្ថិតនៅឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ តាំងពីព្រឹក ព្រលឹម ដើម្បីប្រារព្ធពិធីចែកសម្ភារៈសិក្សានិងកីឡាជូនដល់សិស្សានុសិស្ស។

រយៈពេល ៣ ឆ្នាំកន្លងមកនេះ ចាប់ពី “ការឲ្យត្រី” ទៅជា “ការបង្រៀននេសាទត្រី”។ សាកលវិទ្យាល័យ វ័នរ៉ូដ៖ គាំទ្រទេពកោសល្យអប់រំ;ការអប់រំពាណិជ្ជកម្មនៅ ឆាកអន្តរជាតិ ក្លាយជាស្មារតីមួយនៃការបន្តមរតកវិជ្ជា។
នៅក្នុងកម្មពិធីសប្បុរសធម៌ ឡោ ខេវិន អគ្គនាយកក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានប្រកាសជាផ្លូវការទៅដល់សិស្សានុសិស្សថា៖ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ បានបង្កើតជាផ្លូវការនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥។ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ ដែលបើកសម្ពោធ នៅក្នុងសាកលវិទ្យាល័យទួនហ្វា នឹងស្វាគមន៍សិស្សនិសិត្សទូទាំងប្រទេស ដោយមានមុខជំនាញ សិក្សាដំបូងដូចជា៖ បច្ចេកវិទ្យារថយន្តអគ្គីសនី សន្តិសុខនាវាចរណ៍ ភស្តុភារនិងដឹកជញ្ជូន និងពាណិជ្ជកម្មភាសាចិន-ល-។ គឺជាវេទិកាថ្មីសម្រាប់វគ្គបណ្តុះបណ្តាលបច្ចេកទេស និងជាប្រភពនៃទេពកោសល្យជាតិ។

ការបង្កើតមហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ គឺជាជំហានសំខាន់មួយ ក្នុងការផ្លាស់ប្តូរសកម្មភាពសប្បុរសធម៌ពី “ការផ្តល់ឈាម” ទៅជា “ការបង្កើតប្រភពឈាម” ក្នុងការលើកកម្ពស់ វិស័យសប្បុរសធម៌ វ័នរ៉ូដ ឲ្យកាន់តែមានន័យ ជ្រាលជ្រៅ។ វាគឺជាជំពូកសិក្សាដ៏សំបូបែបមួយនៃការថែរក្សាឆន្ទៈរយៈពេល ៣ ឆ្នាំរបស់ វ័នរ៉ូដ ចំពោះវិស័យអប់រំនៅកម្ពុជា ស្របពេលនេះ ក៏ជាផ្នែកមួយ នៃបេក្ខភាពថ្មីក្នុងការចូលរួមជាដៃគូអប់រំ និងជួយការអភិវឌ្ឍន៍វិស័យអប់រំ ពាណិជ្ជកម្មនៅកម្ពុជា។

រយៈពេល ៣ ឆ្នាំនេះ ចាប់ពី “ការរួមដំណើរជាមួយគ្នាដំបូង” ទៅជា “ការរួមដំណើរដោយយល់ចិត្តបន្តរហូត” ។ គាំទ្រការអប់រំ បន្តក្ដីស្រលាញ់;ទទួលបានមិត្តភាព បង្កើតទំនាក់ទំនង។
ក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានបន្តបំពេញសកម្មភាពសប្បុរសធម៌ជាប្រចាំ ដោយមានការចូលរួមពីស្ថានប័នរដ្ឋជាច្រើនដូចជា៖ ក្រសួងពាណិជ្ជកម្ម ក្រសួងព័ត៌មាន ក្រសួងបរិស្ថាន និងនាយកដ្ឋានអភិវឌ្ឍន៍នៃក្រសួងការពារជាតិ។ ព្រមទាំងមានការសហការជាមួយក្រុមគ្រូពេទ្យចិនបុរាណស្ម័គ្រចិត្ត សមាគមសប្បុរសធម៌កម្ពុជា ក្រុមហ៊ុន China Nanfang Airlines និង ក្រុមហ៊ុន Liming International Group។ ការរួមចំនែកទាំងនេះបាននាំឲ្យសកម្មភាពសប្បុរសធម៌ វ័នរ៉ូដ កាន់តែអាចទៅដល់សាលារៀន តាមជនបទដែរមានភាពខ្វះខាត បានពិតប្រាកដនៅកម្ពុជា។
ជាពិសេស គឺដៃគូសហការអាជីវកម្ម——មន្ត្រីការិយាល័យ វិនិយោគជាតិUAE បានឆ្លៀតយកពេលវេលាព្យាបាល ជម្ងឺនៅប្រទេសថៃ បន្តឆ្លងមកកម្ពុជា ដើម្បីចូលរួមផ្ទាល់ ក្នុងកម្មពិធីសប្បុរសធម៌ និងបានឧបថម្ថកាអណ្តូងទឹក មួយសម្រាប់សាលាខ្វះខាតផងដែរ ។
អ្វីដែលគួរឲ្យកោតសរសើរជាងនេះទៀតគឺ ព្រះនាងតូច នរោត្តម ចេណ្ណា និង អ្នកម្នាង សិទ្ធី នីកា ក៏បានចូលរួម យ៉ាងកក់ក្តៅក្នុងសកម្មភាពសប្បុរសធម៌នេះផងដែរ។ ការចូលរួមទាំងនេះ បានធ្វើឱ្យអង្គការ វ័នរ៉ូដ ពិតជាមានកម្លាំងចិត្ត និងស្មារតីសប្បុរសធម៌កាន់តែខ្លាំងឡើងៗ។

ចាប់តាំងពីឆ្នាំ២០២២ ក្រុមហ៊ុន វ័នរ៉ូដ គ្រុប បានអនុវត្ត សកម្មភាពសប្បុរសធម៌ជាប្រចាំខែ ចាប់ពីការផ្តល់សម្ភារៈសិក្សា ដល់សាលារៀនខ្វះខាត រហូតដល់ការជួយជួសជុលគ្រឿងបរិក្ខារក្នុងសាលារៀន។ រយះពេល ៣ ឆ្នាំ បានប្រារព្ធពិធីជាង ៤០សកម្មភាពសប្បុរសធម៌ និង បានទៅកាន់សាលារៀន ខ្វះខាតចំនួន ៥៥ សាលា ហើយបានចែកសម្ភារៈសិក្សា និងកាតាបផ្ទាល់ដល់សិស្សជាង ២០,០០០នាក់។ កន្លងមកនេះ អង្គការ វ័នរ៉ូដ មាន អារម្មណ៍​យ៉ាង​ជ្រាលជ្រៅ​ថា៖ រាល់សកម្មភាពនីមួយៗនៃចិត្តសប្បុរស គឺជាការវិនិយោគទៅថ្ងៃអនាគត រាល់ដំណើរនីមួយៗនៃការចូលរួម គឺជាការឆ្លើយតបចំពោះបំណងរបស់អង្គការ វ័នរ៉ូដ”។

ក្នុងឱកាសគម្របខួប ៣ ឆ្នាំនេះ មហាវិទ្យាល័យបច្ចេកវិទ្យា វ័នរ៉ូដ ក៏បានបង្កើត ឡើងជាផ្លូវការ ។ វាមិនត្រឹមតែជា ការលើកកម្ពស់សកម្មភាពសប្បុរសធម៌ នៃគោលបំណងសិក្សារបស់ វ័នរ៉ូដ ប៉ុណ្ណោះទេ ហើយក៏ជាការបំពេញបន្ថែម នូវចំនុចសំខាន់សម្រាប់ការបណ្តុះបណ្តាលបុគ្គលិកជំនាញ និងជាប្រព័ន្ធគាំទ្រយុទ្ធសាស្ត្រនៃក្រុមហ៊ុន វ័នរ៉ូដ គ្រុប នៅប្រទេសកម្ពុជាផងដែរ។

ការខិតខំប្រឹងប្រែងរយះពេល ៣ឆ្នាំ ជាគោលបំណងនៃការបំភ្លឺអនាគត ។
នៅថ្ងៃអនាគត អង្គការ វ័នរ៉ូដ ជឿជាក់ថា៖ នឹងមានដៃគូសប្បុរសធម៌ជាច្រើនទៀតរួមដំណើរជាមួយ វ័នរ៉ូដ ដើម្បីជំរុញសកម្មភាពនេះ និងជួយការអប់រំឲ្យកាន់តែរីកចម្រើន។ អង្គការ វ័នរ៉ូដ នឹងបន្តចិត្តសប្បុរសធម៌មួយនេះ ធ្វើការយ៉ាងម៉ត់ចត់ ហើយយកកិច្ចការទទួលខុសត្រូវក្នុងសង្គមជាចំបង ដើម្បីត្រួសត្រាយផ្លូវដល់កុមារ និងស្ថាបនាអនាគតកាន់តែរឹងមាំ។

To Top