ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥នេះ លោកស្រី ចាយ ច័ន្ទរ៉ានី ភរិយាឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ រួមនិងយោធិននារី កងពលតូចដឹកជញ្ជូនលេខ៩៩ បានរៀបចំបាយសម្លរខ្ទិះចំនួន៦០០ប្រអប់ ការពិកផាវ ចំនួn ៦០០កំប៉ុង ចែកជូនដល់បងប្អូនវីរៈកងទ័ព ដែលកំពុងឈរជើងនៅសមរភូមិមុខ។
ក្នុងឱកាសនោះដែរ លោកស្រី ចាយ ច័ន្ទរ៉ានី ហ៊ុល សំអុន ក៏បាននាំយកយកគ្រឿងឧបភោគបរិភោគរួមមាន៖
-មី ៨កេសធំ
-ទឹកត្រី ៥០យួរ
-ទឹកស៊ីអ៊ីវ ៥០យួរ
-ទឹកដោះគោឆៅ ៧កេស
-ទឹកសុទ្ធ ១០០កេស
-តង់ ២០ផ្ទាំង
-ខ្សែចងតង់ ២ដុំធំ
-កាពិកផាវ ៦០០កំប៉ុង
-សម្លរខ្ទិះ ៦០០ប្រអប់
-បន្លែគ្រប់មុខ
និងថវិកា ២លានរៀលជូនចំពោះកងពលតូចថ្មើរជើងលេខ៤២ និង១លានរៀលជូនដល់កងអនុសេនាធំ១ នៃកងវរសេនាតូចលេខ៤២៣ ៕









