ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងរុស្ស៊ី មានវឌ្ឍនភាពតិចតួច នៅក្នុងកិច្ចចរចា សន្តិភាពទីក្រុងអ៊ីស្តង់ប៊ុល ដោយបន្ដយល់ព្រម លើការផ្លាស់ប្តូរ អ្នកទោសទ្រង់ទ្រាយធំ

xinhua

អ៊ីស្ដង់ប៊ុល ៖ គណៈប្រតិភូអ៊ុយក្រែន និង រុស្ស៊ី បានធ្វើឱ្យមានវឌ្ឍនភាពតិចតួច ប៉ុន្តែជាក់ស្តែង នៅក្នុងកិច្ចចរចា សន្តិភាពជាថ្មីនៅទីក្រុងអ៊ីស្តង់ប៊ុល កាលពីថ្ងៃចន្ទ ដោយបង្កើនក្តីសង្ឃឹមយ៉ាងប្រុងប្រយ័ត្ន សម្រាប់ការបន្ធូរបន្ថយអរិភាព តាមរយៈវិធានការមនុស្សធម៌ ដែលបានពង្រីក រួមទាំងការផ្លាស់ប្តូរអ្នកទោស ទ្រង់ទ្រាយធំ ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ។

សម័យប្រជុំប្រហែល ៩០ នាទី បានកត់សម្គាល់ជុំទីពីរនៃការចរចាដោយផ្ទាល់រវាងភាគីទាំងពីរ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ មន្ត្រីទួរគីបានពណ៌នា លទ្ធផលថាជា “សុទិដ្ឋិនិយមដោយប្រយ័ត្នប្រយែង” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។

អ្នកនាំពាក្យក្រសួងការបរទេសតួកគីលោក Oncu Keceli បានឲ្យដឹងថា “កិច្ចពិភាក្សាមិនបានបញ្ចប់ដោយអវិជ្ជមាននោះទេ” ដោយកំណត់សម្លេងថា មានលក្ខណៈស្ថាបនា ទោះបីជាមានការបែកបាក់គ្នាជាបន្តបន្ទាប់ជុំវិញជម្លោះដ៏ទូលំទូលាយរវាងភាគីទាំងពីរក៏ដោយ។ រដ្ឋមន្ត្រីការបរទេសតួកគីលោក Hakan Fidan ដែលជាប្រធានការចរចាបានឲ្យដឹងនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា គណៈប្រតិភូបានកសាងឡើងលើចំណុច ដែលបានព្រមព្រៀងគ្នាពីមុន រួមទាំងវិធានការទាក់ទងនឹងការផ្លាស់ប្តូរមនុស្សធម៌។

លោក Fidan បានលើកឡើងថា “មានកិច្ចព្រមព្រៀងលើប្រភេទថ្មី និងការបង្កើនចំនួននៃការដោះដូរអ្នកទោស” ។ រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនលោក Rustem Umerov ដែលដឹកនាំគណៈប្រតិភូរបស់ទីក្រុងគៀវ បានស្នើបទឈប់បាញ់ដោយគ្មានលក្ខខណ្ឌរយៈពេល ៣០ ថ្ងៃ ការត្រលប់មកវិញនូវកុមារ និងទាហានវ័យក្មេង ដែលត្រូវបានផ្លាស់ទីលំនៅ និងការដោះលែងអ្នកទោស។

លោក Umerov បានអំពាវនាវឱ្យមាន “កិច្ចខិតខំប្រឹងប្រែងពិតប្រាកដ ដើម្បីបញ្ចប់សង្រ្គាម” ហើយបានស្នើឱ្យរៀបចំការចរចាជុំទី៣ រវាងថ្ងៃទី ២០ និង ៣០ ខែមិថុនា ដែលជាផ្នែកមួយនៃការជំរុញឱ្យកាន់តែទូលំទូលាយឆ្ពោះទៅរកកិច្ចប្រជុំកំពូលដែលអាចធ្វើទៅបាន៕
ប្រែសម្រួល ឈូក បូរ៉ា

To Top