ព័ត៌មានជាតិ

ទូតឥណ្ឌូនេស៊ី គាំទ្រ ករណីកម្ពុជា ថៃ ទៅតុលាការយុត្តិធម៌អន្តរជាតិ ខណៈខ្លួន ត្រៀមសម្របសម្រួល បើមានការស្នើសុំ ទាំងសងខាង

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំនៅកម្ពុជា លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) នៅថ្ងៃទី ៤ មិថុនានេះ បានថ្លែងពីការគាំទ្រឱ្យប្រទេសកម្ពុជា និងថៃ យកបញ្ហាព្រំដែនទៅដោះស្រាយគ្នានៅតុលាការយុត្តិធ៌អន្តរជាតិ (ICJ)ខណៈឥណ្ឌូនេស៊ី ក៏ត្រៀមសម្របសម្រួល បើមានការស្នើសុំទាំងសងខាង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការកម្ពុជា-ឥណ្ឌូនេស៊ី នៅថ្ងៃទី ៤ មិថុនានេះ លោក សានតូ ដាមូស៊ូម៉ាតូ (Santo Darmosumarto) បានគូសបញ្ជាក់ថា ការដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺជាដំណោះស្រាយមួយ លើដំណោះស្រាយផ្សេងៗទៀត ហើយលោកបានចែករំលែកពីបទពិសោធន៍ ដែលប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានធ្វើរួមគ្នា ជាមួយប្រទេសម៉ាឡេស៊ី។

លោកទូត ថ្លែង ថា “តុលាការអន្តរជាតិនេះ គឺជាយន្តការអន្តរជាតិដ៏សំខាន់មួយលើការដោះស្រាយផ្សេងៗទៀត ដែលប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានធ្វើរួមគ្នា ជាមួយប្រទេសម៉ាឡេស៊ី”។

To Top