បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ី និងអ៊ុយក្រែននឹងធ្វើការផ្លាស់ប្តូរ អ្នកទោសទ្រង់ទ្រាយធំបន្ទាប់របស់ពួកគេ នៅចុងសប្តាហ៍នេះម្តងទៀត។
ការអះអាងនេះត្រូវបានធ្វើឡើងដោយ អ្នកចរចានាំមុខគេរបស់ទីក្រុងមូស្គូ ក្នុងកិច្ចចរចាសន្តិភាពជាមួយទីក្រុងគៀវ លោក Vladimir Medinsky ដែលបានប្រកាសកាលពីថ្ងៃពុធម្សិលមិញ។
សេចក្តីថ្លែងការណ៍នេះធ្វើឡើង បន្ទាប់ពីជុំទីពីរនៃការចរចាដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនដែលបានធ្វើឡើង កាលពីថ្ងៃចន្ទនៅទីក្រុងអ៊ីស្តង់ប៊ុល។
នៅក្នុងកិច្ចប្រជុំនេះ គណៈប្រតិភូទាំងពីរបានព្រមព្រៀងគ្នា ផ្លាស់ប្តូរអ្នកទោសយ៉ាងតិច ១០០០ នាក់ពីភាគីនីមួយៗ ដោយផ្តល់អាទិភាពដល់អ្នកដែលមានរបួស ឈឺ ឬក្រោមអាយុ ២៥ ឆ្នាំ។
ដោយរាយការណ៍អំពីលទ្ធផល នៃការចរចាទៅកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃពុធ លោក Medinsky បានបញ្ជាក់ថា ខណៈដែលចំនួនអ្នកទោសចុងក្រោយ សម្រាប់ការដោះដូរមិនទាន់ត្រូវបានបញ្ចប់ ប៉ុន្តែគេរំពឹងថានឹងមានប្រហែល ១,២០០នាក់ពីភាគីនីមួយៗ។
លោកMedinsky ក៏បានរាយការណ៍ដែរថា អ្នកចរចារុស្ស៊ី និងអ៊ុយក្រែនបានព្រមព្រៀងគ្នា បង្កើតខ្សែទំនាក់ទំនងពិសេសមួយស្តីពី ការផ្ទេរភ្លាមៗនៃទាហានដែលរងរបួសយ៉ាងធ្ងន់ធ្ងរ ដែលនឹងត្រូវផ្លាស់ប្តូរ ក្រៅការដោះដូរអ្នកទោសទូទៅផងដែរ៕
ប្រែសម្រួល៖ ស៊ុន លី
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
