ព័ត៌មានអន្តរជាតិ

បរិបទបម្រែបម្រួល និម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មាន ក្នុងមួយរយឆ្នាំ ៖ ផ្លូវបំបែក នៃប្រវត្តិសាស្ត្រ និងទិសដៅ អភិវឌ្ឍន៍របស់ចិន

ប្រវត្តិសាស្ត្រឈានចូលទសវត្សរ៍ទីពីរ នៃសតវត្សរ៍ទី២១ សកលលោកកំពុងជួប នឹងកំណែទម្រង់លក្ខណៈប្រព័ន្ធដ៏ស៊ីជម្រៅដែលហួសពីការប៉ានប្រមាណ។ ការស្ថាបនាឡើងវិញ នៃសកលលោក ដែលត្រូវបានលោក XiJinping មេដឹកនាំកំពូលចិន វិនិច្ឆ័យជា «បរិបទបម្រែបម្រួល និម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ » គឺបូករួមទាំងការផ្លាស់ប្ដូរលក្ខណៈវិទ្ធង្សនាតុល្យភាព នៃកម្លាំងអន្តរជាតិផង បានកំណត់ទិសដៅ អភិវឌ្ឍន៍ នៃប្រទេសចិនផង និងការបត់បែនដ៏សំខាន់ នៃមាគ៌ាវិវត្តអរិយធម៌មនុស្សជាតិផង ។

បើមើលតាមប្រវត្តិ សាស្ត្រអភិវឌ្ឍន៍ នៃសកលលោកអាចឃើញថា បរិបទបម្រែបម្រួល និម្មាបនកម្ម គឺស្របនឹងការកែប្រែយ៉ាងខ្លាំងក្លា នៃកម្លាំងអន្តរជាតិ និងសណ្តាប់ធ្នាប់ អន្តរជាតិ រហូតកែសម្រួលឡើងវិញ នូវទំនាក់ទំនងអន្តរជាតិ ។ លោក XiJinping មេដឹកនាំកំពូលចិនធ្លាប់លើកឡើងពី បរិបទទូទៅ ចំនួនពីរ មួយ គឺ សកលលោកនាពេលបច្ចុប្បន្នកំពុងស្ថិត ក្នុងបម្រែបម្រួលនិម្មាបនកម្មពិភពលោក ដែលមិនធ្លាប់មានក្នុងមួយរយឆ្នាំ មួយទៀតគឺ និម្មាបនកម្មយុទ្ធសាស្ត្រ ដែលប្រជាជាតិចិន សម្រេចបាននូវការស្តារភាពរុងរឿង ដ៏មហិមាឡើងវិញ ។ បរិបទទី១ បានបង្ហាញថា ប្រព័ន្ធអន្តរជាតិ ក្រោមការដឹកនាំ នៃបស្ចឹមប្រទេស ដែលបន្ទាប់ពីកំណែទម្រង់ឧស្សាហកម្មនាសតវត្សរ៍ទី១៩ កំពុងប្រែប្រួលដោយលក្ខណៈស្ថាបនា ហើយបរិបទទី ២ គឺបង្ហាញថា ប្រជាជាតិចិន កំពុងស្ថិតនៅរបត់ នៃប្រវត្តិសាស្ត្រដែលប្រែពីការថយចុះ នាសម័យទំនើបទៅកាន់ការស្តារឡើងវិញ បរិបទទូទៅទាំងពីរនេះ បានជាន់គ្នាជាប្រវត្តិសាស្ត្រ នៅទសវត្សរ៍ទី២ នៃសតវត្សរ៍ទី២១ ។ ក្នុងនាមជាមេដឹកនាំបក្សកាន់អំណាច លោក Xi Jinping បានចាត់ទុកការយកចិត្ត ទុកដាក់ លើបរិបទទូទៅចំនួនពីរនេះជាទីចាប់ផ្តើមជាមូលដ្ឋាន សម្រាប់ចាត់ចែងការងារអភិបាលកិច្ចជាតិ ។

កាលពីចុងឆ្នាំ២០១៧ លោក Xi Jinping បានប្រើ «ការដែលមិនធ្លាប់មាន» ចំនួនបី ដើម្បីពន្យល់ពីក្របខណ្ឌស្នូល នៃ «បរិបទបម្រែបម្រួល និម្មាបនកម្មពិភពលោក ក្នុងមួយរយឆ្នាំ» ។ ទីមួយ ប្រទេសដែលជាទីផ្សារងើបថ្មី និងប្រទេសកំពុងអភិវឌ្ឍន៍ងើបឡើង តាមល្បឿនឆាប់រហ័ស ដែលមិនធ្លាប់មាន។ ទីពីរ ការប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដែលមកពីរវាងកំណែទម្រង់ បច្ចេកវិទ្យាជុំថ្មី និងកំណែទម្រង់ឧស្សាហកម្មមិនធ្លាប់មាន។ ទីបី ការដែលប្រព័ន្ធអភិបាលកិច្ចសកល មិនសម្របនិងមិនស៊ីសង្វាក់គ្នាជាមួយនឹងបម្រែប្រួលនៃសភាពការណ៍អន្តរជាតិ មិនធ្លាប់មាន។

បច្ចុប្បន្ននេះ សកលលោក កំពុងជួបនឹងច្រក ផ្លូវបំបែក លោក Xi Jinping បានលើកឡើងយុទ្ធសាស្ត្រ ធ្វើអភិបាលកិច្ច ជាតិ ដោយចាក់ឫស ពីតម្រិះប្រាជ្ញាបូព៌ា ដែលបានប្រមូលផ្តុំអស់រយៈពេលជាងប្រាំពាន់ឆ្នាំ បានដឹកនាំប្រទេសចិនរុករកបានមាគ៌ា ធ្វើទំនើបកម្មមួយដែលខុសគ្នាទាំងស្រុង នឹងមាគ៌ាធ្វើទំនើបកម្មនៃបស្ចឹមប្រទេស ដែលបានផ្តល់គំរូថ្មី ដល់ការដោះស្រាយភាពជាប់គាំង នៃស្ថានការណ៍សកលលោក ពោលគឺ ៖ បំបែកអនុត្តរភាពឯកប៉ូល ដោយតម្លាភាព នៃពហុប៉ូល ជំនួសការប្រឆាំងនិងប៉ះទង្គិចគ្នា រវាងអរិយធម៌ដែលញុះញង់ ដោយបស្ចឹមប្រទេស ដោយការរៀនសូត្រពីគ្នា រវាងអរិយធម៌ និង បញ្ចូលឡូស៊ីកឈ្នះ-ឈ្នះទៅក្នុងអភិបាលកិច្ចសកល ។

ប្រទេសចំនួនលើសពី១៥០ និងអង្គការអន្តរជាតិ ចំនួនលើសពី ៣០ បានចុះហត្ថលេខាលើគម្រោង «ខ្សែក្រវាត់និងផ្លូវ» ដែលស្តីពីការពិគ្រោះពិភាក្សាគ្នា កសាងគ្នានិងចែករំលែកគ្នា ទស្សនៈស្តីពី «សហគមន៍រួមជោគវាសនា សម្រាប់មនុស្សជាតិ» ត្រូវកត់ត្រាច្រើនលើកច្រើនសារ ទៅក្នុងឯកសារអង្គការ អន្តរជាតិ មួយចំនួនធំដូចជាអង្គការសហប្រជាជាតិជាដើម ស្ថានីយអវកាសចិនបើកទូលាយចំពោះសកលលោក ប្រព័ន្ធបញ្ញាសិប្បនិមិ្មត្ត DeepSeek បើកប្រភពចំហ ជាសកល លោក Xi Jinping លើកឡើងគំនិតផ្តួចផ្តើមអំពីការអភិវឌ្ឍសកល សន្តិសុខសកលនិងអរិយធម៌សកល អង្គការអន្តជាតិ ដែលប្រទេសចិន ផ្តួចផ្តើមឱ្យកសាងដូចជា ធនាគារវិនិយោគអាស៊ី មូលនិធិផ្លូវសូត្រជាដើម បានដើរតួនាទីកាន់តែសំខាន់ឡើងៗ ក្នុងវិស័យសន្តិសុខ អន្តរជាតិ សេដ្ឋកិច្ច និងពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ ក្នុងតំបន់ និងបញ្ហាសកល។ល។ គម្រោងរបស់ប្រទេសចិន បានផ្តល់លទ្ធភាពម្យ៉ាង ជម្នះលើទស្សនៈ ដែលអះអាងថា «អរិយធម៌ប៉ះទង្គិចគ្នា» ។ កិច្ចព្រមព្រៀងស្តីពីភាពជាដៃគូ សេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ( RCEP ) ដែលប្រទេសចិន ជំរុញយ៉ាងសកម្ម បានបង្កើតជាតំបន់ពាណិជ្ជកម្មសេរី ដែលមានទ្រង់ទ្រាយធំបំផុតលើសកលលោក។តាមការប៉ានប្រមាណនៃអង្គការ IMF ពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៩ អត្រារួមចំណែកដល់កំណើនសេដ្ឋកិច្ចពិភពលោក នៃ RCEP នឹងលើសពី៤០%។ ការបើកទូលាយទាំងនេះ គឺជាការបង្ហាញ ក្នុងសម័យឥឡូវ នៃអរិយធម៌ចិនដែលស្តីពី«ភាពខុសគ្នារួមរស់ ដោយសុខដុមរមនា» ។

ពេលឈរនៅ មាត់ផ្លូវបំបែក នៃប្រវត្តិសាស្ត្រ ប្រទេសចិន ជាអ្នកស្ថាបនានៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ ការរីកចម្រើនរបស់ប្រទេសចិន មិននាំមកការ ប៉ះទង្គិចនិង សង្គ្រាម ដល់ពិភពលោកទេ ផ្ទុយទៅវិញគឺរុករកបាននូវ ទម្រង់អរិយធម៌ បែបថ្មីម្យ៉ាង ។ នេះប្រហែលជាសញ្ញាដ៏ជ្រាលជ្រៅ នៃបរិបទបម្រែប្រួល និម្មាបនកម្មពិភពលោក ក្នុងមួយរយឆ្នាំ ៖ ពិភពលោកត្រូវការជំពូកថ្មី ដែលរួមគ្នាចារដោយអរិយធម៌ផ្សេងគ្នា៕

To Top