ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ ច្រានចោល ការព្រួយបារម្មណ៍ អំពីការធ្វើរដ្ឋប្រហារ ដែលអាចកើតមាន

Photo: Pattarapong Chatpattarasill

បរទេស៖ រដ្ឋមន្ត្រីក្រសួង ការពារជាតិថៃ លោក Phumtham Wechayachai បានច្រានចោលការព្រួយ បារម្មណ៍អំពីការធ្វើរដ្ឋប្រហារ ដែលអាចកើតមាន ក្រោមការរិះគន់ជាសាធារណៈ កាន់តែខ្លាំងឡើង ចំពោះការដោះស្រាយ របស់រដ្ឋាភិបាល ចំពោះភាពតានតឹង ព្រំដែនកម្ពុជា-ថៃ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រតិកម្មទៅនឹងការ ពិភាក្សាអំពីការធ្វើ រដ្ឋប្រហារ និងការទម្លាក់រដ្ឋាភិបាល ដោយក្រុមជាតិនិយមមួយចំនួន, លោក Phumtham Wechayachai បាននិយាយ កាលពីថ្ងៃសុក្រថា លោក និង យោធារក្សាការទំនាក់ទំនង ហើយមិនមានសញ្ញាណាមួយ នៃការអន្តរាគមន៍ខាងយោធានោះទេ។

លោក​បាន​បន្ត​ថា​ «​សម្រាប់​អ្នក​ដែល​ញុះញង់​មនោសញ្ចេតនា​ជាតិ​និយម ពួកគេ​គួរតែ​យល់​ថា​សង្គ្រាម​គឺ​ត្រូវ​ចៀសវាង​ល្អ​បំផុត​។​ កុំ​ញុះញង់​ កុំ​ឲ្យ​មាន​បញ្ហា​កើតឡើង​។

លោកក៏បានជំរុញឱ្យសាធារណជន គិតវិជ្ជមាន និងបែងចែករវាងការ ការពារអធិបតេយ្យភាពជាតិ និងការរក្សាទំនាក់ ទំនងការទូត ។ លោកបានបន្ថែមថា ពិភពលោកមានបញ្ហាជាច្រើន ហើយទំនាក់ទំនងអន្តរជាតិ គឺជាផ្នែកនៃយន្តការដោះស្រាយជម្លោះ។

នៅពេលសួរថាតើជំហររឹងមាំ របស់កងទ័ពអាចកើនឡើង និងបង្កឲ្យមានរដ្ឋប្រហារ ឬយ៉ាងណានោះ រដ្ឋមន្ត្រីការពារជាតិរូបនេះ បាននិយាយថា កងទ័ពមានកាតព្វកិច្ចបំពេញ និងមិនមានជម្លោះជាមួយរដ្ឋាភិបាល ដោយបន្ថែមកាតព្វកិច្ចរបស់ខ្លួនរួមមានការត្រៀមខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិ៕

To Top