បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ដែលបានដកស្រង់ចេញពីកាសែត Washington Post បានរាយការណ៍ថា អ៊ុយក្រែនគ្រោងនឹងវាយប្រហារ នាវាចម្បាំងរុស្ស៊ីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយប្រើយន្តហោះគ្មានមនុស្ស បើកដែលស្រដៀងទៅនឹងរបៀប ដែលវាវាយប្រហារ មូលដ្ឋានទ័ពអាកាស ដែលមានផ្ទុកយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររបស់ប្រទេសនេះ កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុនអ៊ុយក្រែនបានកំណត់គោលដៅ លើមូលដ្ឋានទ័ពអាកាសរុស្ស៊ីនៅទូទាំងប្រទេសចាប់ ពី Murmansk នៅតំបន់ Arctic ទៅ Irkutsk ក្នុងតំបន់ស៊ីបេរី នៅក្នុងការវាយលុកសម្របសម្រួល ដែលពាក់ព័ន្ធនឹងយន្តហោះ ដ្រូន UAVs ដែលមានផ្ទុកជាតិផ្ទុះនិងត្រូវបានលួច បំពាក់នៅពីខាងក្នុងថយន្ត ដឹកទំនិញពាណិជ្ជកម្ម ដែលចតនៅក្បែរគោលដៅវាយប្រហារ។
ទីក្រុងគៀវបានអះអាងថាអ្វីដែលគេហៅថា ‘Operation Spiderweb’ របស់ខ្លួនបានបំផ្លាញ ឬបំផ្លាញយន្តហោះយោធារុស្ស៊ីរាប់សិបគ្រឿង រួមមានយន្តហោះទម្លាក់គ្រាប់នុយក្លេអ៊ែរ Tu-95 និង Tu-22ខ្លះផង។
យោងតាមទីក្រុងមូស្គូ យន្តហោះដ្រូន ដែលចូលមកភាគច្រើនត្រូវបានបាញ់ទម្លាក់ ហើយគ្មានយន្តហោះរុស្ស៊ីណា ដែលរងផលប៉ះពាល់ត្រូវបានខូចខាត លើសពីការជួសជុលនោះទេ ។
យ៉ាងណាក្តី កាសែត Washington Post បាននិយាយនៅក្នុងអត្ថបទមួយ កាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែននឹង ធ្វើការពិចារណា កំណែទ័ពជើងទឹកនៃយុទ្ធសាស្ត្រវាយប្រហារលួចលាក់ ដែលវាធ្លាប់ប្រើប្រឆាំង នឹងមូលដ្ឋានរុស្ស៊ី កាលពីមួយសប្តាហ៍ មុននោះសាជាថ្មី ៕
ប្រែសម្រួល៖ស៊ុនលី
