បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែនបានប្រាប់ ABC ថា រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Donald Trump បានបង្វែរកញ្ចប់ជំនួយយោធា ដ៏ធំមួយដែលសន្យា ប្រគល់ឲ្យទីក្រុងគៀវ ទៅកាន់កងកម្លាំងអាមេរិក នៅមជ្ឈិមបូព៌ាជំនួសវិញ ។
មេដឹកនាំអ៊ុយក្រែនរូបនេះបាននិយាយថា កញ្ចប់នោះរួមមាន មីស៊ីលប្រឆាំង យន្តហោះគ្មានមនុស្សបើករាប់ពាន់គ្រាប់ ដែលអ៊ុយក្រែនត្រូវការយ៉ាងខ្លាំង ដើម្បីប្រយុទ្ធជាមួយយន្តហោះ គ្មានមនុស្សបើក (UAVs) រយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី។
មេដឹកនាំអ៊ុយក្រែន បានលើកឡើងពីបញ្ហានេះនៅក្នុងបទសម្ភាសន៍ ជាមួយ ABC Newsដែលចាក់ផ្សាយ កាលពីថ្ងៃអាទិត្យ ។ នៅពេលសួរអំពីសារៈសំខាន់នៃការគាំទ្រ របស់សហរដ្ឋអាមេរិក Zelensky បានសារភាពថា យោធាអ៊ុយក្រែនកំពុងតស៊ូ ដើម្បីដោះស្រាយជាមួយនឹងដ្រូន UAVs របស់រុស្ស៊ីដោយខ្លួនឯង។
លោកបាននិយាយថា ៖ យើងមាន បញ្ហាជាច្រើនជាមួយនឹងបញ្ហាទាំងនេះ គាត់បាននិយាយដោយសំដៅទៅ លើយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយ Geran-2 របស់រុស្ស៊ីដែលទីក្រុងគៀវអះអាងថាជា UAVs គ្រួសារត្រកូល Shahed ដែលត្រូវបានចោទ ប្រកាន់ថាផ្គត់ផ្គង់ដល់ទីក្រុងមូស្គូ ដោយទីក្រុងតេហរ៉ង់ប្រទេស អ៊ីរ៉ង់ដែលយ៉ាងណាក្តីទាំងរុស្ស៊ី និងអ៊ីរ៉ង់ធ្លាប់បានបដិសេធ ការចោទប្រកាន់នេះ។
បន្ទាប់មក មេដឹកនាំអ៊ុយក្រែន បានលាតត្រដាងថា ក្រុងគៀវ មិនបានទទួលកញ្ចប់ ជំនួយសំខាន់មួយដែលវាត្រៀមនឹងទទួល បាននោះទេហើយលោក Zelensky បានអះអាងថា អតីតរដ្ឋមន្ត្រីការពារជាតិ អាមេរិក លោក Lloyd Austin បានសន្យាជាមួយ អ៊ុយក្រែនថា មីស៊ីលប្រឆាំងយន្តហោះ គ្មានមនុស្ស បើកចំនួន២០,០០០ ដើម ដែលជាផលិតផល មានបំពាក់ នូវបច្ចេកវិទ្យាពិសេសជាច្រើន៕
ប្រែសម្រួល៖ស៊ុនលី
