ព័ត៌មានអន្តរជាតិ

សូមឱ្យទឹកថ្លា ភ្នំបៃតងក្លាយជា “ទីបង្អែកសុភមង្គល” របស់អ្នកភូមិ

អ្នកនាង Xiang Cuiyang អ្នកភូមិ Changjiang ស្រុក Jiangnan ក្រុង Linxiang ខេត្ត Hunan ប្រទេសចិនពាក់អាវចុងភៅ ហើយកំពុងរវល់ដុតដៃដុតជើង នៅក្នុងផ្ទះបាយនៃផ្ទះកសិដ្ឋានរបស់អ្នកនាង។ អ្នកនាងនិយាយទាំងស្នាមញញឹម ថា “កាលពីមុនយើងពឹងផ្អែកលើទន្លេដើម្បីចិញ្ចឹមជីវិត ប៉ុន្តែឥឡូវនេះយើងពឹងផ្អែ កលើផ្កាសម្រាប់ផ្គត់ផ្គង់គ្រួសារ។ ជីវភាពកាន់តែមានស្ថេរភាពជាងពីមុន” ។

កាលពីមុន ជីវភាពរស់នៅរបស់អ្នកភូមិនៅភូមិ Changjiang គឺមិនអាចកាត់ ផ្តាច់ពីទន្លេយ៉ង់សេបានទេ៖ នេសាទត្រីក្នុងទន្លេ ដាំដើមត្រែងនៅលើកោះ និងឃ្វាលគោ និងពពែនៅលើទំនប់។ អ្នកនាង Xiang Cuiyang រំលឹកថា “នៅពេលនោះ មនុស្សគ្រប់គ្នាគិតតែប្រមូលផលពីទន្លេយ៉ងសេ និងចង់បានភាពងាយស្រួល ពីមាត់ទន្លេដែលមិនត្រឹមតែបំផ្លាញបរិស្ថានអេកូឡូស៊ីយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ក៏ ថែមទាំងធ្វើឱ្យការអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិធ្លាក់ចូលទៅក្នុង វដ្តអាក្រក់ទៀត ផង”។

ប្រធានរដ្ឋចិនលោក Xi Jinping បានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចមិន អាចឆក់យកធនធាន និងបរិស្ថានអេកូឡូស៊ីឱ្យអស់បានទេ ហើយការអភិរក្សអេកូឡូស៊ី និងបរិស្ថានគឺមិនត្រូវបោះបង់ចោលការអភិវឌ្ឍសេដ្ឋកិច្ចឡើយ។ យើងត្រូវតែ ប្រកាន់ខ្ជាប់នូវការអភិរក្សក្នុងការអភិវឌ្ឍ និងការអភិវឌ្ឍក្នុងការអភិរក្ស។

ភូមិ Changjiang បាននិងកំពុងធ្វើតាមការណែនាំរបស់លោក Xi Jinping និងខិតខំស្វែង រកផ្លូវថ្មីមួយសម្រាប់ការរួមបញ្ចូលគ្នារវាងកិច្ចការពារបរិស្ថាន និងការអភិវឌ្ឍ សេដ្ឋកិច្ច។
ផ្ទះនៅតាមដងទន្លេត្រូវបានរុះរើម្តងមួយៗ ព្រៃដើមត្រែងលើកោះក្នុងទន្លេ ត្រូវបានបិទជាបណ្តើរៗ ហើយប្រព័ន្ធលូដែលទើបសាងសង់ថ្មី ត្រូវបានដាក់ឱ្យ ប្រើប្រាស់។ ចំណែកឯអ្នកនេសាទក៏បានឈប់នេសាទត្រីផងដែរ។

ឆ្នេរទន្លេយ៉ងសេដែលត្រូវបានស្តារឡើងវិញរំលេចចេញនូវភាពស្រស់ស្អាតឡើងវិញ ហើយផ្ទាំងគំនូរអេកូឡូស៊ីថ្មីកំពុងលេចចេញជាបណ្តើរៗ។ នៅឆ្នាំ ២០១៧ ភូមិ Changjiang បានប្រមូលផ្តុំការផ្ទេរដីនៅក្នុងទំនប់ គ្រោងផែនការដោយឯកភាព និងដាំស្ពៃទំហំជាង ១៣៣ ហិកតានៅក្នុងតំបន់តភ្ជាប់គ្នា។ នៅរដូវផ្ការីកឆ្នាំបន្ទាប់ ផ្កាស្ពៃរីកស្គុះស្គាយ ហើយសមុទ្រពណ៌មាសផ្សារភ្ជាប់ជាមួយនឹងទឹកទន្លេយ៉ងសេដ៏ថ្លាឆ្វង់ បង្កើតជារូបភាពដ៏ ស្រស់ស្អាត ហើយបានទាក់ទាញអ្នកទេសចរយ៉ាងច្រើនកុះករមកទស្សនាកម្សាន្ត។

“ស្វែងរកឱកាសអភិវឌ្ឍន៍ពីកិច្ចការពារធម្មជាតិនិងសម្រេចបាននូវភាពឈ្នះឈ្នះ សម្រាប់កិច្ចការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់។” អនុសាសន៍ណែនាំសំខាន់ៗរបស់ប្រធានរដ្ឋចិនលោក Xi Jinping បានចាក់ឬស ហើយចេញជាផ្លែផ្កានៅក្នុងភូមិនេះ។ ឥឡូវនេះ ភូមិ Changjiang កំពុងបន្តបប្លែងទ្រព្យសម្បត្តិអេកូឡូស៊ីទៅជាកម្លាំងចលករដ៏រឹងមាំសម្រាប់ការស្តារនិងអភិវឌ្ឍជនបទឡើងវិញជាបន្តបន្ទាប់។

“បរិស្ថានអេកូឡូស៊ីមានភាពប្រសើរឡើង អ្នកទេសចរបានមកទស្សនាកម្សាន្ត ហើយកាបូបលុយរបស់អ្នកភូមិកាន់តែណែន ប្រាក់ចំណូលប្រចាំឆ្នាំជាមធ្យម របស់ អ្នកភូមិបានកើនឡើងចំនួន ៣ ពាន់យាន់ប្រាក់ចិន។ ជំហានបន្ទាប់ ភូមិ Changjiangគ្រោងបង្កើតឧស្សាហកម្មទេសចរណ៍ទម្រង់ចម្រុះ ដើម្បីឱ្យ “រដូវកាលផ្ការីក”នៃ ទេសចរណ៍អេកូឡូស៊ីអាចពង្រីកពីមួយរដូវទៅបួនរដូវ ទឹកថ្លាភ្នំបៃតងអាចក្លាយ ជា “ទីបង្អែកសុភមង្គល” របស់អ្នកភូមិយ៉ាងពិតប្រាកដ៕

To Top