ព័ត៌មានអន្តរជាតិ

បទវិភាគ ៖ យុទ្ធសាស្ត្រសម្លុតកំហែង និងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូង មុខជានឹងទទួលបរាជ័យជាក់ជាមិនខាន

កិច្ចប្រជុំសន្ទនាសាំងគ្រីឡាឆ្នាំ ២០២៥ បានបិទបញ្ចប់នាពេលថ្មីៗកន្លងទៅនេះ ។ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងដែលបង្ហាញឱ្យឃើញក្នុងអំឡុងពេលកិច្ចប្រជុំលើកនេះ គួរឱ្យសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ។

នៅក្នុងកិច្ចប្រជុំសន្ទនាលើកនេះ លោក Gilberto Teodoro រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានយកអស្ថិរភាពនៃអ្វីដែលហៅថា “តំបន់ឥណ្ឌូប៉ាស៊ីហ្វិក”ទម្លាក់កំហុសទៅលើភាពខ្លាំងក្លារបស់ចិនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបានមួលបង្កាច់ការគាំពារអធិបតេយ្យភាពទឹកដីនិងសិទ្ធនិងផលប្រយោជន៍ដែនសមុទ្ររបស់ចិនស្របតាមច្បាប់និងបទប្បញ្ញត្តិទៅជា”ការអនុវត្តអនុត្តរភាព” ។
ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការពារជាតិ សុន្ទរកថារបស់លោក Gilberto Teodoro បានឆ្លុះបញ្ចាំងពីយុទ្ធសាស្ត្រនិងឡូហ្ស៊ីកនៃមជ្ឈដ្ឋានយុទ្ធសាស្ត្ររបស់ហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន ។

ទីមួយ ហ្វីលីពីនបានចាប់ជំរិតខាងសីលធម៌ចំពោះប្រទេសធំៗ ហើយប៉ុនប៉ងកំរាមកំហែងឱ្យចិនបន្ធូរបន្ថយគោលជំហររបស់ខ្លួនលើបញ្ហាកោះនិងថ្មប៉ប្រះទឹកនៃប្រជុំកោះ Nansha ដូចជាកោះ Huangyan ថ្មប៉ប្រះទឹក Ren’ai និងថ្មប៉ប្រះទឹក Tiexian ជាដើម ។

ទីពីរ និយាយប្រែសជាខ្មៅ បង្កភាពបដិបក្ខ ប៉ុនប៉ងវេចខ្ចប់ការឆក់យកផលប្រយោជន៍មិនត្រឹមត្រូវនៅសមុទ្រចិនខាងត្បូងរបស់ហ្វីលីពីនទៅជា”សុទ្ធចិត្ត” ហើយមួលបង្កាច់ការគាំពារផលប្រយោជន៍ជាតិរបស់ចិនថាជា”ចិត្តអាក្រក់”ដើម្បីបំភាន់មតិសាធារណៈរបស់សហគមន៍អន្តរជាតិ ។

នាពេលថ្មីៗកន្លងទៅនេះ ហ្វីលីពីនបានព្រលយសម្តីថា នឹងលើក”មជ្ឈត្តកម្មលើកទីពីរ”ដើម្បីចោទប្រកាន់ប្រទេសចិនថា បានបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៅសមុទ្រចិនខាងត្បូង ។ នេះមិនមែនជាលើកទីមួយហើយដែលហ្វីលីពីនបានតម្កល់ទុកការទាមទារផ្នែកនយោបាយលើការការពារបរិស្ថាន ។ ដោយឡែកហ្វីលីពីនបានប៉ុនប៉ងដោះសានិងលាងជម្រះសកម្មភាពនេសាទដែលជំរុញដោយផលប្រយោជន៍នយោបាយរបស់ខ្លួននៅសមុទ្រចិនខាងត្បូង ។

បើមើលពីស្រទាប់កាន់តែស៊ីជម្រៅអាចឃើញថា តាមពិតទៅ យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីនបានឆ្លុះបញ្ចាំងពីគំនិតចិត្ត”មិននិយាយហេតុផល”របស់មជ្ឈដ្ឋានយុទ្ធសាស្ត្រហ្វីលីពីន ។ នៅពីក្រោយគំនិតចិត្តបែបនេះ គឺមានការគិតពិចារណារបស់សហរដ្ឋអាមេរិកនិងលោកខាងលិចស្តីពីការចាត់ទុកប្រទេសហ្វីលីពីនជាកូនអុកសម្រាប់ទប់ស្កាត់ប្រទេសចិន ពួកគេបានផ្តល់ការគាំទ្រផ្នែកការទូត ផ្លូវច្បាប់ យោធានិងមតិសាធារណៈដល់ប្រទេសហ្វីលីពីន។

ជាការពិត នៅក្នុងកិច្ចប្រជុំសន្ទនាសាំងគ្រីឡាលើកនេះ រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនបានបង្កើតយ៉ាងកម្រាលនូវ”ភាពសមហេតុសមផល”នៃឡូហ្ស៊ីករបស់ហ្វីលីពីនក្នុងការសុខចិត្តធ្វើជាទ័ពស្រួចជាយុទ្ធសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ការអភិវឌ្ឍរបស់ចិនដើម្បីប៉ុនប៉ងបិទបាំងការពិតជាក់ស្តែងដែលថា ប្រទេសហ្វីលីពីនបានបាត់បង់ភាពម្ចាស់ការខាងយុទ្ធសាស្រ្តរបស់ខ្លួនតាំងពីយូរណាស់មកហើយ ។ ប៉ុន្តែ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិចំនួន ៤ គឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងហ្វីលីពីនបានបញ្ជាក់ថា យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់រដ្ឋាភិបាលហ្វីលីពីនលើបញ្ហាសមុទ្រចិនខាងត្បូងទទួលបានការឯកភាពនិងការគាំទ្រពីសហរដ្ឋអាមេរិកនិងបស្ចិមប្រទេស ដើម្បីគួបផ្សំនឹងអ្វីដែលហៅថា “យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់សហរដ្ឋអាមេរិក។ ហ្វីលីពីនស្រមើស្រមៃថា ពឹងផ្អែកលើកម្លាំងក្រៅតំបន់អាចស្វែងរកបាននូវផលប្រយោជន៍មិនត្រឹមត្រូវ អ្វីដែលហៅថា យុទ្ធសាស្ត្រសម្លុតកំហែងនិងឆបោករបស់ហ្វីលីពីននៅសមុទ្រចិនខាងត្បូងមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន ៕

To Top