Covid-19

កម្មករវេចខ្ចប់សាច់ ៣៣០០នាក់ឆ្លង និង២០នាក់ស្លាប់ តែលោកត្រាំចេញបញ្ជាឲ្យ បន្តដំណើរការនេះ នៅទូទាំងប្រទេស

បរទេស៖ ទូរទស្សន៍BBC ចេញផ្សាយ នៅថ្ងៃពុធទី២៩ ខែមេសានេះ បានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ដូ ណាល់ត្រាំ បានប្រកាសបញ្ជាឲ្យ ដំណើរការរោងចក្រ វេចខ្ចប់សាច់ នៅតែបន្តជាធម្មតា ដើម្បីដោះស្រាយ តម្រូវការរបស់ប្រទេស ដែលកំពុងមានក្នុងគ្រា ដែលកូវីដ១៩ វាយប្រហារខ្លាំងក្លា នៅឡើយនោះ។

នៅក្នុងសេចក្តីប្រកាសនោះផងដែរ លោកប្រធានាធិបតី ក៏បានលើកឡើងផងដែរ កាលពីយុគសម័យសង្គ្រាមកូរ៉េ ក្នុងទសវត្សឆ្នាំ ១៩៥០ ថារោងចក្រផ្គត់ផ្គង់អាហារ នៅតែបន្តដំណើរការ ជាធម្មតាដដែលផងដែរ។ គួរបញ្ជាក់មកដល់ពេលនេះ កម្មករវេចខ្ចប់ របស់អាមេរិក ចំនួន៣៣០០នាក់ហើយដែរ រកឃើញថាមានផ្ទុកកូវីដ១៩ និងក្នុងនោះមាន២០នាក់ ដែលបានបាត់បង់ជីវិត។

មកដល់ពេលនេះរោងចក្រ ផលិតសាច់នៅទូទាំង ប្រទេសចំនួន២២កន្លែង ហើយដែលបានបិទទ្វារ ដោយក្នុងនោះរួមទាំងទី សត្តឃាត របស់ជាតិដ៏ធំបំផុត ផងដែរដូចជា Smithfield Foods, Tyson Foods និងJBS USAជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top