តាកែវ៖ លោក សយ សុភាព ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល ដែលផលិផលក្នុងស្រុក១០០% បានអំពាវនាវ ដល់ប្រជាកសិករ អោយងាកមកប្រើជីខ្មែរ ឈប់ប្រើរបស់ថៃ។

លោក សយ សុភាព លើកឡើងថា ប្រសិនបើត្រូវការជីទឹក ក្នុងវិស័យកសិកម្ម ដោយយើងឈប់ប្រើរបស់ថៃ ដែលមានសិប្បកម្មផលិត ជីសរីរាង្គព្រៃស្នួលផ្ទាល់ ហើយស្របច្បាប់ នឹងមានសមត្ថភាព គ្រប់គ្រាន់អាចផលិតបាន តាមតម្រូវការ ។

លោក សយ សុភាព ផ្ដាំថា បងប្អូនកុំបារម្ភ រឿងបញ្ហាជីកសិកម្ម ព្រោះខ្មែរមានសមត្ថភាព ផលិតបានដោយខ្លួនឯង ទៅតាមស្ដង់ដា និងបច្ចេកវិទ្យា។

លោក សយ សុភាព បានអោយដឹងទៀតថា មកដល់ពេលនេះជីសរីរាង្គព្រៃស្នួល (ទឹក) មាននៅក្នុងស្តុក១០មឺុនលីត្រ។
ក្នុងនាមស្ថាបនិកជីសរីរាង្គព្រៃស្នួល លោក សយ សុភាព សូមគោរពអរគុណសម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រជាជាតិទាំងមូលបាន និង កំពុងលើកតម្លៃផលិតផលខ្មែរ ៕








