បន្ទាយមានជ័យ៖ មានករណីបាក់រលំអគារ មួយកន្លែងនៅចំណុចមាត់អូរ ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង៤:២០នាទី ថ្ងៃទី១៤ ខែមិថុន ឆ្នាំ២០២៥ បានបាក់ធ្លាក់ផ្នែកខាងក្រោយ ប្រវែងប្រហែល ៣០ម៉ែត្រ មកធ្លាក់សង្កត់លើម៉ូតូរបស់ប្រជាពលរដ្ឋ បណ្ដាលឱ្យខូចខាតអស់ជាច្រើនគ្រឿង។

ភ្លាមៗកម្លាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍ បានចុះមកដល់កន្លែងកើតហើយ ឃើញថា ហេតុការណ៍នេះពុំបណ្ដាលឲ្យមនុស្សរោងរបួសឬស្លាប់បាត់បង់ជីវិតនោះទេនោះទេ គឺមានតែខូចខាតម៉ូតូចំនួន ១១គ្រឿង និងផាសអាប់ចំនួន២គ្រឿង។ ករណីនេះមិនមែនបាក់រលំអគារទេ ក្រុមជាងបានវាយកំទេចផ្នែកមួយចំនួនរបស់អាគារដើម្បីជួសជុលនិងសាងសង់បន្ថែម តែអាគារក៏បានបាក់ផ្នែកខាងក្រោយប្រវែង 30 ម៉ែត្របណ្ដាលឱ្យសង្កត់ខូចខាតម៉ូតូ និងរបស់កង់បីតែម្ដងទៅ។

បច្ចុប្បន្នអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានកំពុងចុះពិនិត្យទីតាំងកើតហេតុ និងប្រមូលព័ត៌មាន ដើម្បីវាយតម្លៃទំហំខូចខាតនិងគុណភាពសំណង់៕
