ព័ត៌មានអន្តរជាតិ

អាល្លឺម៉ង់ ប្រកាសពង្រឹងសន្តិសុខ នៅជុំវិញតំបន់ជនជាតិជ្វីហ្វ រស់នៅបារម្ភខ្លាំងទីក្រុងតេហរ៉ង់សងសឹក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់លោក Friedrich Merz បានប្រាប់អ្នកសារព័ត៌មានមុនពេលចាកចេញទៅចូលរួមកិច្ចប្រជុំកំពូល G7 នៅប្រទេសកាណាដាថាប្រទេសអាល្លឺម៉ង់ បានត្រៀមរៀបចំសន្តិសុខរួចរាល់ករណីមានការវាយប្រហារណាមយ ដោយប្រទេសអ៊ីរ៉ង់មកលើក្រុមសហគមន៍ រស់នៅរបស់ជនជាតិជ្វីហ្វ។

យ៉ាងណាក្តីលោកក៏បានបង្ហាញពីការគាំទ្ររបស់ទីក្រុងប៊ែរឡាំងដដែលចំពោះអ៊ីស្រាអែល ដែលវាគឺបានក្លាយទៅជាគំនិតផ្តួចផ្តើមនៃយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ ហើយដែលក៏កំពុងបង្កឱ្យមានការសងសឹកពីទីក្រុងតេហរ៉ង់ជាបន្តបន្ទាប់ដែរ។

លោកMerz បានបង្ហាញពីភាពត្រឹមត្រូវចំពោះការវាយប្រហាររបស់អ៊ីស្រាអែល ដោយបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងការទូតមិនបានបញ្ចុះបញ្ចូលអ៊ីរ៉ង់ឱ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរយោធា របស់ខ្លួនឡើយ។ ទីក្រុងតេហរ៉ង់បានបដិសេធម្តងហើយម្តងទៀតថា ខ្លួនស្វែងរកការទទួលបានអាវុធនុយក្លេអ៊ែរ និងរក្សាកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

កាលពីថ្ងៃសុក្រ អ៊ីស្រាអែល បានបើកយុទ្ធនាការទម្លាក់គ្រាប់បែកដ៏ធំមួយ សំដៅលើទីតាំងយោធា និងនុយក្លេអ៊ែរអ៊ីរ៉ង់ ក៏ដូចជាមេបញ្ជាការកំពូល និងអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរជើងល្បីៗផងដែរ។
ទីក្រុងយេរូសាឡឹមខាងលិចបានអះអាងថា ការផ្លាស់ប្តូរនេះគឺចាំបាច់ដើម្បីការពារក្រុងតេហរ៉ង់ពីការទទួលបានជោគជ័យនូវអាវុធនុយក្លេអ៊ែរ។ អ៊ីរ៉ង់​បាន​ឆ្លើយ​តប​ដោយ​បង្ហើបថា​ មីស៊ីលជាច្រើននឹងអាចហោះ​សំដៅ​ទៅលើ​រដ្ឋ​ជ្វីហ្វវិញ៕

ប្រែសម្រួល៖ ស៊ុន លី

To Top