ព័ត៌មានជាតិ

មន្ត្រីក្រសួងការងារ និង​មន្ត្រី​ពាក់​ព័ន្ធ​គ្រប់​ផ្នែក បាន​និងកំពុង​រង់ចាំ​ទទួល ​បង​ប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ នៅ​មណ្ឌល​សំចត​ តាម​ច្រក​ព្រំដែន​​កម្ពុជា-ថៃ

ភ្នំពេញ ៖ តាំងពីម៉ោង ៨:០០ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ មន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ដែល​រួម​មាន​ទីភ្នាក់ងារ​ជាតិ​មុខរបរ និងការងារ (NEA) បេឡាជាតិ​សន្តិសុខ​សង្គម(ប.ស.ស.) មន្ទីរការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និង​មន្ត្រី​ពាក់​ព័ន្ធ​គ្រប់​ផ្នែក បាន​និងកំពុង​រង់ចាំ​ទទួល​បង​ប្អូន​ប្រជាពលរដ្ឋ និង​ពលករ​ខ្មែរ នៅ​មណ្ឌល​សំចត​តាម​ច្រក​ព្រំដែន​​កម្ពុជា-ថៃ ដែល​មាន​បំណង​វិល​ត្រឡប់​មក​ស្រុក​កំណើតវិញ ដើម្បី​ផ្តល់​ព័ត៌មាន​ស្តី​ពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ និងអត្ថប្រយោជន៍ ប.ស.ស. ដែល​ជា​ការ​គិត​គូរ​របស់​រាជរដ្ឋាភិបាលកម្ពុជា៕

To Top