ព័ត៌មានជាតិ

សម្តេចធិបតី នឹងអញ្ជើញសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការផ្លូវថ្មើរជើង “ចតុមុខ” នៅថ្ងៃ២១ មិថុនា

ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសពីការដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវថ្មើរជើង និងប្រសិទ្ធនាមផ្លូវថ្មើរជើង ជា “ផ្លូវថ្មើរជើងចតុមុខ” នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ (ចាប់ពីផ្លូវលេខ៩៤ រហូតដល់មុខព្រះបរមរាជវាំង) ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅមុខផ្សាររាត្រី នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ៕

To Top