ព័ត៌មានអន្តរជាតិ

ជប៉ុន ជំរុញ​ឱ្យ​ពលរដ្ឋ របស់ខ្លួនក្នុងប្រទេសអ៊ី​រ៉​ង់ ជម្លៀស​ខ្លួនចេញ ចំពេល​មានការ​វាយប្រហារ ​របស់​អ៊ីស្រាអែល​

kyodo

តូក្យូ៖ ប្រទេសជប៉ុន បានបង្កើនការជូនដំណឹង អំពីការធ្វើដំណើររបស់ខ្លួន សម្រាប់ប្រទេសអ៊ីរ៉ង់ ទាំងមូលដល់កម្រិត ខ្ពស់បំផុតទី៤ ដោយបានណែនាំប្រជាជនឱ្យ “ជម្លៀស និងជៀសវាងការធ្វើដំណើរទាំងអស់” ខណៈដែលការវាយប្រហារ របស់អ៊ីស្រាអែល បាននិងកំពុងកាន់តែខ្លាំង ចាប់តាំងពីសប្តាហ៍មុន។

ចំណាត់ការនេះកើតឡើងបន្ទាប់ពីក្រសួងការបរទេសបានចេញ ផ្សាយថ្ងៃសុក្រទី២ ទីប្រឹក្សាកម្រិត ៣ ខ្ពស់បំផុត សម្រាប់អ៊ីរ៉ង់ភាគច្រើន ដើម្បីជំរុញឱ្យពលរដ្ឋជប៉ុន “ជៀសវាងការ ធ្វើដំណើរទាំងអស់” ។  តំបន់មួយចំនួនរបស់ប្រទេស ជាប់ព្រំដែនអ៊ីរ៉ាក់ និងប៉ាគីស្ថាន បានស្ថិតនៅក្រោមកម្រិតទី៤ រួចហើយ។

រដ្ឋមន្ត្រីការបរទេស លោក Takeshi Iwaya បានឲ្យដឆងនៅក្នុងសន្និសីទសារព័ត៌មានថា រដ្ឋាភិបាលក៏កំពុង ពិចារណាលើប្រតិបត្តិការ ជម្លៀសប្រជាជនជប៉ុនពីប្រទេសអ៊ីរ៉ង់ និងអ៊ីស្រាអែលផងដែរ ដែលអាចធ្វើទៅ បានក្នុងកិច្ចសហប្រតិបត្តិការជាមួយប្រទេសទីបី។

លោក Iwaya បានលើកឡើងថា “ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង ដូច្នេះយើងនឹងរក្សាការប្រុងប្រយ័ត្ន ដើម្បីការពារជាតិ របស់យើង” ខណៈអំពាវនាវឱ្យភាគី ទាំងអស់អនុវត្ត “ការអត់ធ្មត់ជាអតិបរមា” និងជៀសវាងពី សកម្មភាពណាមួយ ដែលអាចនាំឱ្យ មានការកើនឡើងបន្ថែមទៀត។

មន្ត្រីរដ្ឋាភិបាលម្នាក់ បានឲ្យដឹងថា ក្រសួងការបរទេស ក៏បានផ្តល់ឱ្យពលរដ្ឋជប៉ុនប្រហែល ២០ នាក់ដែលរស់នៅ ក្នុងទីក្រុងតេអដរ៉ង់ នូវព័ត៌មានអំពីកន្លែង ដែលមានសុវត្ថិភាព ជាងមុនដើម្បីជម្លៀសទៅ បន្ទាប់ពីការវាយលុក របស់អ៊ីស្រាអែល កាលពីយប់ថ្ងៃចន្ទ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top