ព័ត៌មានជាតិ

អ្នកនាំពាក្យរុស្សី បញ្ជាក់ថាអ៊ីស្រាអែល គ្មានសិទ្ធប្រើប្រាស់កម្លាំង ដើម្បីផ្លាស់ប្តូរ របបគ្រប់គ្រងនៅអ៊ីរ៉ង់ទេ

RT News

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីស្រាអែល មិនមានហេតុផលគ្រប់គ្រាន់ សម្រាប់ការព្យាយាម នាំមកនូវការផ្លាស់ប្តូររបប នៅក្នុងប្រទេសអ៊ីរ៉ង់ទេ។

ការប៉ុនប៉ង់របស់អ៊ីស្រាអែល ដែលធ្វើឡើង តាមរយៈយុទ្ធនាការទម្លាក់គ្រាប់ បែករបស់ខ្លួនោះត្រូវបានអ្នកនាំពាក្យ ក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានប្រាប់ RT កាលពីថ្ងៃពុធគឺជាកាលៈទេសៈ មិនត្រឹមត្រូវនិងមិនមែនជាសិទ្ធ របស់អ៊ីស្រាអែលឡើយ។

លោកស្រីបានពន្យល់ទៀតថា ក្រុមអ្នក​គាំទ្រ ​ក្រុងយេរូសាឡឹម​ខាង​លិច ឆាប់​ភ្លេច​អំពី​គោលការណ៍​ច្បាប់ និង​សីលធម៌​ទាំង​អស់​ដែល​ពួកគេ​អះអាង​ថា​ ដើម្បី​ការពារ​ពេល​ដែល​ពួកគេ​ត្រូវ​បាន​ គេ​អំពាវនាវ​ឱ្យ​គាំទ្រ​រដ្ឋ​ជ្វីហ្វ។

ប្រទេសអ៊ីស្រាអែល​បាន​បើក​ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​ជា​បន្តបន្ទាប់​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​សុក្រ​ដោយ​អះអាង​ថា​ក្រុង​តេហរ៉ង់​កាន់តែខិតជិតក្នុង​ការ​ទទួល​បាន​អាវុធ​នុយក្លេអ៊ែរ​។

យ៉ាងណាក្តីការចោទប្រកាន់នេះ ត្រូវបាន​ក្រុង​តេហរ៉ង់​បាន​បដិសេធ​ម្តង​ហើយ​ម្តង​ទៀត​ ហើយសាធារណរដ្ឋឥស្លាម បានឆ្លើយតបជាមួយនឹងការ រារាំងមីស៊ីលរបស់ខ្លួន ហើយប្រទេសទាំងពីរបាន និងកំពុងផ្លាស់ប្តូរការវាយប្រហារ ចាប់តាំងពីពេលនោះមកផងដែរ។

អ្នកនាំពាក្យរូបនេះបានចង្អុលបង្ហាញទៀតថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលអ៊ីស្រាអែលចាត់ទុកជាប្រភពនៃក្តីបារម្ភធំ គឺជាបញ្ហាសម្រាប់ច្បាប់អន្តរជាតិ និងការទូតដែលត្រូវដោះស្រាយ ដោយបន្ថែមថា បញ្ហាទាំងឡាយណា ដែលជាប់ទាក់ទងនឹងវាគួរតែត្រូវ បានដោះស្រាយដោយ សហគមន៍អន្តរជាតិ មិនមែនជាអ៊ីស្រាអែលតែម្នាក់ឯងនោះទេ៕

ប្រែសម្រួល៖ស៊ុនលី

To Top