ព័ត៌មានអន្តរជាតិ

ក្រុមប្រទេសBRICS ចាប់ផ្តើមការជំរុញ ការអភិវឌ្ឍន៍ ប្រកបដោយមហិច្ឆតា តាមរយៈគម្រោងរួមគ្នាជាច្រើន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ក្រុមប្រទេស BRICS បានចាប់ផ្តើមគម្រោងរួមគ្នា ទ្រង់ទ្រាយធំ នៅក្នុងថាមពល នុយក្លេអ៊ែរ អាកាសចរណ៍ បច្ចេកវិទ្យាAI និងវិស័យផ្សេងៗទៀត។

លោក Putin បានកត់សម្គាល់នេះ កាលពី​ថ្ងៃ​សុក្រ​ ក្នុង​វេទិកា​សេដ្ឋកិច្ច​អន្តរជាតិ St. Petersburg ថាក្រុមប្រទេស សេដ្ឋកិច្ចរបស់ BRICSកំពុង បង្កើតរបារនៅក្នុងការអភិវឌ្ឍនៃអ្វី ដែលហៅថា ឧស្សាហកម្មផ្តោតលើមនុស្ស។

ប្រធានាធិបតីរុស្ស៊ីបាននិយាយថា ក្រុមនេះកំពុងកៀងគរ គម្រោងសំខាន់ៗ ដើម្បីកែលម្អបរិយាកាស រស់នៅនិងការអនុវត្តគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ក្នុងថាមពលនុយក្លេអ៊ែរ និងអាកាសចរណ៍ ក្នុងវិស័យសម្ភារៈថ្មីៗ និងឧស្សាហកម្មព័ត៌មានវិទ្យា ផ្នែកមនុស្សយន្ត និងបញ្ញាសិប្បនិម្មិត។

រំលឹកដែឬថាBRICS ត្រូវបានបង្កើតឡើង ដំបូងក្នុងឆ្នាំ២០០៦ ដោយប្រទេសប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ជាមួយនឹងអាហ្វ្រិកខាងត្បូង ចូលរួមនៅក្នុងឆ្នាំ ២០១០។

នៅឆ្នាំ២០២៤ប្លុកនេះបានពង្រីកសមាជិកភាព ពេញលេញទៅកាន់ប្រទេសអ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី អារ៉ាប់រួម និងក្រោយមកទៀតគឺឥណ្ឌូនេស៊ី ។ បច្ចុប្បន្នមានប្រទេសជាង ៣០ទៀត បានដាក់ពាក្យចូលរួមក្រុមផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top