បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានសរសើរប្រធានាធិបតីអាមេរិក Donald Trump សម្រាប់ “ការសម្រេចចិត្តដ៏ក្លាហាន” របស់លោកក្នុងការចូលរួម ក្នុងយុទ្ធនាការទម្លាក់គ្រាប់បែកប្រឆាំងនឹងអ៊ីរ៉ង់។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅក្នុងការថ្លែងតាមរយៈវីដេអូ ដែលបានបង្ហោះកាលពីយប់ថ្ងៃសៅរ៍ បន្ទាប់ពីសហរដ្ឋអាមេរិកបានធ្វើការ វាយប្រហារតាមអាកាសប្រឆាំងនឹងទីតាំងនៅ Fordow, Natanz និង Isfahan របស់អ៊ីរ៉ង់ លោក Netanyahu បានហៅការផ្លាស់ប្តូរនេះថាជាចំណុចរបត់មួយថា “បានបង្កើត ចំណុចសំខាន់នៃប្រវត្តិសាស្ត្រដែលអាចជួយដឹកនាំមជ្ឈិមបូព៌ា និងលើសពីអនាគតនៃភាពរុងរឿង និងសន្តិភាព”។
លោក Netanyahu បាននិយាយទៀតថា “សូមអបអរសាទរ លោកប្រធានាធិបតី Trump ។ “ការសម្រេចចិត្តដ៏ក្លាហាន របស់អ្នកដើម្បីកំណត់គោលដៅ នុយក្លេអ៊ែររបស់អ៊ីរ៉ង់ ជាមួយនឹងកម្លាំងដ៏អស្ចារ្យ និងសុចរិតរបស់សហរដ្ឋអាមេរិក នឹងផ្លាស់ប្តូរប្រវត្តិសាស្ត្រ” ។
សូមជម្រាបថា សហរដ្ឋអាមេរិកបានបើកការវាយប្រហារ តាមផ្លូវអាកាសកាលពីល្ងាចថ្ងៃសៅរ៍ ដោយវាយប្រហារទីតាំងរបស់អ៊ីរ៉ង់យ៉ាងហោចណាស់បី។ យោងតាមមន្ត្រីអាមេរិក យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 ត្រូវបានគេរាយការណ៍ថា បានទម្លាក់គ្រាប់បែកកំឡុងពេលវាយឆ្មក់លើទីតាំង Fordow ខណៈដែលនាវាមុជទឹកអាមេរិកបានបាញ់មីស៊ីល Tomahawk រាប់សិបគ្រាប់ប្រឆាំងនឹងទីតាំង Natanz និង Isfahan ៕
ប្រែសម្រួលៈ ណៃ តុលា
