ព័ត៌មានអន្តរជាតិ

យោធាអាមេរិក កំពុងស្ថិតក្រោមការប្រុងប្រយ័ត្នខ្ពស់ ក្នុងការឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់

U.S Airforce

បរទេស៖ នៅពេលដែលសហរដ្ឋអាមេរិក និងតំបន់ កំពុងរង់ចាំការឆ្លើយតបរបស់អ៊ីរ៉ង់ចំពោះការវាយប្រហារនៅពេលយប់ លោក Hegseth រដ្ឋមន្រ្តីការពារជាតិអាមរិកបាននិយាយថា ឧត្តមសេនីយ៍យោធាបានបង្កើនវិធានការការពារកម្លាំងនៅទូទាំងតំបន់ ជាពិសេសនៅក្នុងប្រទេសអ៊ីរ៉ាក់ ស៊ីរី និងឈូងសមុទ្រពែក្ស។

យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក Hegseth បានប្រាប់អ្នកយកព័ត៌មានថា “កងកម្លាំងរបស់យើងនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវបានដាក់ឱ្យពេញលេញ ដើម្បីឆ្លើយតបទៅនឹងការសងសឹករបស់អ៊ីរ៉ង់ ឬការវាយប្រហារដោយប្រូកស៊ី ដែលនឹងក្លាយជាជម្រើសដ៏អន់មិនគួរឱ្យជឿ” ។

សូមជម្រាបថា សហរដ្ឋអាមេរិក គឺបានប្រើ “គ្រាប់បែកបន្ទុកពេញលេញនៃ BOMBS ត្រូវបានទម្លាក់នៅលើទីតាំងធំ Fordow” របស់អ៊ីរ៉ង់ រួមទាំងគោលដៅ២ផ្សេងទៀតរួមមាន Natanz និង Esfahan ៕

ប្រែសម្រួលៈ ណៃ តុលា

To Top