ព័ត៌មានជាតិ

កម្ពុជាផ្ញើកំណត់ការទូតទៅថៃ តវ៉ាយ៉ាងខ្លាំងក្លាចំពោះអគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃ មានចំណាត់ការប្តឹងសម្តេចតេជោ

ភ្នំពេញ ៖ ក្រសួងការបរទេសកម្ពុជា ផ្ញើកំណត់ការទូត ទៅថៃដើម្បីធ្វើការតវ៉ាយ៉ាងខ្លាំងក្លាចំពោះចំណាត់ការរបស់អគ្គលេខាធិការរងនៃនាយករដ្ឋមន្រ្តីថៃដែលសារព័ត៌មានថៃចុះផ្សាយថា លោកនឹងដាក់ពាក្យបណ្តឹងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជាពាក់ព័ន្ធការថតសំឡេងសន្ទនារវាងសម្តេច និងនាយករដ្ឋមន្រ្តីថៃ ។

កំណត់ការទូតរបស់ក្រសួងការបរទេសនាថ្ងៃ២២ មិថុនា គូសបញ្ជាក់ថា នេះគឺជាការអនុវត្តទៅតាមស្តង់ដារ និង ការទទួលស្គាល់ជាអន្តរជាតិ ដែលរដ្ឋនានាត្រូវចងក្រងឯកសារស្តីពីកិច្ចពិភាក្សារវាងថ្នាក់ដឹកនាំជាតិ ជាពិសេសនៅ ពេលការប្រាស្រ័យទាក់ទងទាំងនោះពាក់ព័ន្ធនឹងបញ្ហាកិច្ចការទូត សន្តិសុខជាតិ ឬកិច្ចសហប្រតិបត្តិការទ្វេភាគី។

គោលបំណងនៃការកត់ត្រាបែបនេះគឺដើម្បីធានាបាននូវភាពត្រឹមត្រូវ និងសុច្ចរិតភាពនៃការទំនាក់ទំនង តម្លាភាព និងការគាំទ្រចំពោះការទទួលខុសត្រូវរបស់ស្ថាប័ននៃការិយាល័យសាធារណៈ៕

To Top