ព័ត៌មានជាតិ

ច្រកប៉ោយប៉ែត-ខ្លងលឹក ភាគីថៃ មិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ឆ្លងដែន ដោយជិះម៉ូតូ និងរថយន្តដូចមុនទេ អនុញ្ញាតឱ្យតែថ្មើរជើងប៉ុណ្ណោះ

បន្ទាយមានជ័យ: យោងប្រភពព័ត៌មានពីនគរបាលប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានឱ្យដឹងថានៅព្រឹកថ្ងៃច័ន្ទនេះ ភាគីថៃដែលមានការ ជូនដំណឹងពីយោធាថៃ គេមិនអនុញ្ញាតឱ្យពលរដ្ឋខ្មែរ ដែលឆ្លងដែន ចូលប្រទេសថៃ ឆ្លងដែនចូលប្រទេសថៃ ដោយជិះម៉ូតូ និងជិះរថយន្តចូលដូចសពមួយដងទេ គឺគេអនុញ្ញាត ឱ្យថ្មើរជើងតែប៉ុណ្ណោះ ៕

To Top