ព័ត៌មានជាតិ

កម្ពុជា-ថៃ ទុកពេល៣ម៉ោង ឲ្យពលរដ្ឋ ដែលជាប់គាំង ឆ្លងដែនឲ្យអស់

ភ្នំពេញ ៖ អាជ្ញាធរកម្ពុជា-ថៃជាប់ព្រំដែនជាមួយគ្នា បានសម្រេចបើកព្រំដែន ឲ្យប្រជាពលរដ្ឋខ្មែរចូលមកវិញ និងពលរដ្ឋថៃចេញទៅវិញ ចាប់ពីម៉ោង៥ល្ងាច តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត កម្ពុជា-ថៃ ដល់ម៉ោង៨ យប់ ។

ការបើកច្រកនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ គឺនាថ្ងៃ២៤ មិថុនា ២០២៥។

ការបើកច្រកនេះធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋកម្ពុជា-ថៃ ជាប់គាំងនៅច្រកសងខាង ជាច្រើននាក់មិនអាចឆ្លងបាន៕

To Top