បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រុមអង្គភាព ប៉ូលិសអន្តោប្រវេសន៍ និង ការអនុវត្តច្បាប់ ហៅកាត់ថាICEរបស់សហរដ្ឋអាមេរិក បានចាប់ខ្លួនជនជាតិអ៊ីរ៉ង់ ចំនួនដល់ទៅ១៣០នាក់ ត្រឹមកាលពីសប្តាហ៍មុន។
គេជឿជាក់ថាការចាប់ខ្លួន ដ៏ច្រើន នៃជនជាតិអ៊ីរ៉ង់នេះធ្វើឡើង ខណៈដែលទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភ អំពីការសងសឹក ដែលអាចកើត មានលើដីអាមេរិក បន្ទាប់ពីយុទ្ធនាការទម្លាក់គ្រាប់ បែកកាលពីសប្តាហ៍ មុនប្រឆាំងនឹងប្រទេសអ៊ីរ៉ង់។
មិនដល់មួយសប្តាហ៍ផង សហរដ្ឋអាមេរិក បានចូលរួមយុទ្ធនាការ យោធារបស់អ៊ីស្រាអែល និងបានវាយប្រហារទីតាំង នុយក្លេអ៊ែរធំៗចំនួនបីនៅក្នុង សាធារណរដ្ឋអ៊ីស្លាម។
កាលពីដើមសប្តាហ៍នេះ ទីក្រុងតេហរ៉ង់ បានឆ្លើយតបជាមួយនឹងរបាំងមីស៊ីល សំដៅទៅលើមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសកាតា ភ្លាមៗមុនពេលបទឈប់បាញ់ ត្រូវបានប្រកាស។
ប្រភពដដែលបានសរសេរទៀតថា កាលពីថ្ងៃព្រហស្បតិ៍ថា សេតវិមាន បានសម្តែងការព្រួយបារម្ភអំពី ភាពស្ងៀមស្ងាត់នៃពលរដ្ឋអ៊ីរ៉ង់ ដែលរស់នៅក្នុងប្រទេសនិង ដែលមានសក្តានុពល ត្រូវបានធ្វើឱ្យសកម្ម នៅក្នុងសហរដ្ឋអាមេរិក។
យ៉ាងណាក្តីនាយកដ្ឋានទទួលបន្ទុកកិច្ចការងារ សន្តិសុខមាតុភូមិ (DHS) បានចេញព្រឹត្តិបត្រព្រមានអំពីបរិយាកាស គំរាមកំហែងកាន់តែខ្លាំង ភ្លាមៗ បន្ទាប់ពីការវាយប្រហារ របស់សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
