លោក សៀក ពិសិទ្ធ បុគ្គលិកលក់មីឆា បានកែប្រែវាសនា ដែលធ្វើការឱ្យគេអស់រយៈពេល៣ឆ្នាំ មកជាម្ចាស់អាជីវកម្មខ្នាតតូច នៅម្តុំផ្សារទំនើបអ៊ីអន១ ក្រោយមានទុន ៥០ លានរៀល ដែលឈ្នះពីក្រវិលកំប៉ុង ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ។
ថៅកែក្មេងអាយុ២១ឆ្នាំ ដែលបច្ចុប្បន្នស្នាក់នៅ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនបានឱ្យដឹងថា៖ «វាពិតជាមហាសំណាង សម្រាប់ជីវិតខ្ញុំមែន។ គ្រាន់តែមួយប៉ប្រិចភ្នែក ខ្ញុំអាចបង្កើតមុខរបរមួយ ដែលខ្ញុំមានជំនាញស្រាប់ ហើយដែលតែងតែប៉ងប្រាថ្នា ចង់មានរបរនេះជារបស់ខ្លួន យូរមកហើយ បានសម្រេចក្នុងវ័យប៉ុណ្ណេះ»។
លោករម្លឹកការឈ្នះថា៖ «ដំបូងឡើយ ខ្ញុំទិញវើក WURKZ ត្រឹម១កំប៉ុងហូបពេលរសៀល ម៉ោងប្រហែល៤ រួចក៏ត្រូវរង្វាន់១កំប៉ុង ខ្ញុំក៏យកទៅដូរ ស្រាប់តែកំប៉ុងដូរនោះឈ្នះបានទឹកប្រាក់ ៥ពាន់រៀល ហើយក៏យកទៅដូរ និងទិញថែមផ្តាច់មួយកំប៉ុង ដែលនៅសល់ពីអ្នកលក់នោះ ស្រាប់តែគាស់ឈ្នះ បាន៥០លានរៀល ពីកំប៉ុងដូរចុងក្រោយនោះតែម្តង»។
លោកថា៖ «ខ្ញុំសឹងមិនជឿនឹងភ្នែកខ្លួនឯង។ អីចឹងហើយកាលថ្ងៃឈ្នះនោះ ខ្ញុំក្តាប់ក្រវិលកំប៉ុង ជាប់រត់ទៅសួរអ្នកលក់ ឡើងគេផ្អើលពេញភូមិ រត់មកឱបខ្ញុំ ជួយអរខ្ញុំគ្រប់គ្នា»៕