ព័ត៌មានជាតិ

ក្រសួងការងារសហការជាមួយ ILO-BFC ពង្រឹងសមត្ថភាពមន្ត្រីផ្សះផ្សាវិវាទការងារ

ភ្នំពេញ៖ មន្រ្តីផ្សះផ្សាវិវាទការងារ នៃនាយកដ្ឋានវិវាទការងារ ចំនួន ៣៣នាក់ បានចូលរួមវគ្គបណ្តុះបណ្តាល “ចែករំលែកបទពិសោធន៍ស្តីពីការវាយតម្លៃអំពីផលិតភាពរបស់កម្មករនិយោជិត” ដោយគ្រូបង្គោលមកពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា (ILO-BFC) នៅសាលប្រជុំ “B” អគារអគ្គនាយកដ្ឋានការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមដែលជាអ្នកផ្សះផ្សាវិវាទ បានទទួលនូវចំណេះដឹងពាក់ព័ន្ធនឹងប្រព័ន្ធវាយតម្លៃដែលមានស្តង់ដា និងមានការថ្លឹងថ្លែងត្រឹមត្រូវ សម្រាប់ជាមូលដ្ឋានក្នុងបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាព និងអាចជួយបង្ការនូវបណ្តឹងតវ៉ាមិនសុខចិត្ត ឬវិវាទនៅក្នុងសហគ្រាស គ្រឹះស្ថានផងដែរ៕

To Top