ព័ត៌មានអន្តរជាតិ

លោក ត្រាំ ព្រមានទម្លាក់គ្រាប់បែកលើអ៊ីរ៉ង់ ម្តងទៀតប្រសិនបើមានការបង្កហេតុ

U.S Airforce

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឲ្យដឹងថា លោកនឹងពិចារណាបញ្ជាឱ្យមានការវាយប្រហារយោធាមួយផ្សេងទៀតប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ប្រសិនបើប្រទេសនេះ បង្កើនសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន។

លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរបស់លោកបានទម្លាក់ផែនការ ដើម្បីបន្ធូរបន្ថយទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ដែលពីមុនត្រូវបានពិភាក្សាជាផ្នែកនៃការបើកការទូតដ៏មានសក្តានុពលមួយ។

ក្រោយមកកាលពីថ្ងៃសុក្រ ព្រឹទ្ធសភាអាមេរិកបានបោះឆ្នោតប្រឆាំងនឹងដំណោះស្រាយ ដែលនឹងកំណត់សិទ្ធិអំណាចរបស់ប្រធានាធិបតី ក្នុងការចាប់ផ្តើមសកម្មភាពយោធាបន្ថែមទៀត ប្រឆាំងនឹងអ៊ីរ៉ង់ដោយគ្មានការយល់ព្រមពីសភា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top