ព័ត៌មានអន្តរជាតិ

ទំនើបកម្ម តាមបែបចិន ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ផ្តល់ជាគំរូអភិវឌ្ឍន៍ សម្រាប់ប្រទេស សកលខាងត្បូង

បក្សកុម្មុយនីស្តចិន ជាបក្សធំជាងគេបំផុត និង មានសមាជិករហូតដល់ជាង ៩០លាននាក់ ដែលមានលោកស៊ី ជិនភីង ជាអគ្គលេខាធិការបក្ស ។ ប្រទេសចិន ក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្ត បានរីកចម្រើនជាលំដាប់ រហូតដល់ក្លាយជាមហាអំណាច សេដ្ឋកិច្ចលំដាប់ទីពីរនៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកថែមទៀត ចាប់តាំងពីគ្រប់គ្រងប្រទេសនៅខែតុលា ឆ្នាំ១៩៤៩ បក្សកុម្មុយនីស្តចិន បានកែប្រែមុខមាត់ចិន ស្ទើរតែគ្រប់វិស័យ ជាពិសេស ក្នុងយុគ្គសម័យ ក្រោមការដឹកនាំរបស់លោក ស៊ី ជិនភីង ដែលដឹកនាំប្រទេសចិនឈាន ដល់ទំនើបកម្មតាមបែបផែនចិន ។

ក្រោមការដឹកនាំ របស់បក្សកុម្មុយនីស្តចិន ក្នុងឆ្នាំ២០២១ ការធ្វើទំនើបកម្មតាមបែបផែនចិន ត្រូវបានបំបែកចេញពីគំនិតនៃទំនើបកម្មទូទៅមួយ ដែលកើតចេញពីទំនើបកម្ម បែបបស្ចិមប្រទេស ដែលប្រទេសចិនបានស្វែងរកផ្លូវអភិវឌ្ឍន៍ដ៏សមស្រប នឹងលក្ខខណ្ឌរបស់ខ្លួន និង ប្រកបដោយនិរន្តរភាព ព្រមទាំងបានផ្តល់នូវបទពិសោធល្អៗដែលអាចអនុវត្តតាមបាន សម្រាប់បណ្តាប្រទេសនានាក្នុងការសម្រេច បាននូវទំនើបកម្មរៀងៗខ្លួន ហើយវាជាចលករ ដ៏អស្ចារ្យមួយសម្រាប់ជំរុញ កំណើនក្នុងពេលអនាគត ។

ជាមួយនឹងទំនើបកម្មនេះ វិធានការ របស់បក្សកុម្មុយនីស្តចិនបានឆ្លុះបញ្ចាំងឱ្យឃើញអំពីឯកត្តភាពនៃគំរូអភិបាលកិច្ច និងបានផ្តល់នូវទស្សនវិស័យផ្សេងៗ សម្រាប់ធ្វើឱ្យ សង្គមមួយមានភាព ជោគជ័យ ក្រោមទស្សនវិជ្ជា «ប្រជាជនជាមជ្ឈមណ្ឌល» ដែលជាស្នូលនៃទំនើបកម្មបែបចិន និងផ្តល់អាទិភាព ដល់សុខមាលភាព របស់ប្រជាជន ។ គំរូអភិបាលកិច្ចដ៏ទំនើបតាមបែបចិន ត្រូវបានប្រទេសភាគច្រើននៅលើសាកលលោកទទួលស្គាល់ ដោយឆ្លុះបញ្ចាំង ពីអភិបាលកិច្ច របស់ខ្លួន និង យកទុកជាមូលដ្ឋានគ្រឹះ នៃអភិបាលកិច្ចនៃប្រទេសរបស់ខ្លួន ។ ទំនើបកម្មបែបចិននេះ មិនត្រឹមតែជាការ ធ្វើឱ្យមានភាព ជោគជ័យលើវិស័យសេដ្ឋកិច្ចនោះទេ ថែមទាំងធ្វើឱ្យពិភពលោកមើលឃើញយ៉ាងច្បាស់ នូវអត្ថន័យដ៏ស៊ីជម្រៅនៃពាក្យថា ទំនើបកម្មបែបចិននេះទៀតផង។ ជាក់ស្តែងយើង មើលឃើញថា ពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមនឹងភាពមិនច្បាស់លាស់ នៃវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង សន្តិសុខ ដែលមានការ ប្រែប្រួលឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ដូចជាបច្ចុប្បន្នរឿងរ៉ាវខ្លះ ជារឿងដែលមិនគួរកើតមាន ក៏អាចកើតមានឡើងបានដែរ។ រីឯប្រទេសចិនវិញ កំពុងតែឈានដល់បទពិសោធន៍ នៃមេរៀនដ៏មិនអាចកាត់ថ្លៃបាន ដែលជាអគ្គមគុទេសក៏ដ៏ត្រឹមត្រូវ សម្រាប់មនុស្សជាតិ ដើម្បីឆ្ពោះទៅរកភាព រីកចម្រើននៃសមភាព និង ចីរភាព ។ ការបន្តរីកចម្រើននេះ ត្រូវបាន ចាត់ទុកកើតចេញពីគំរូ អភិបាលកិច្ច និង ទំនើបកម្ម តាមបែបចិន ដោយយកប្រជាជន ជាមជ្ឈមណ្ឌល ។ ទំនើបកម្មនេះ ជាគំរូដ៏ល្អមួយដែលប្រែក្លាយប្រទេស សង្គមនិយម ឱ្យមានការរីកលូតលាស់កម្រិតខ្ពស់ អាចរត់ប្រណាំងយ៉ាងលឿន ជាមួយកម្លាំងដ៏មហិមា ជាមួយបណ្តាប្រទេសលោកខាងលិចនានា ទាំងវិស័យសេដ្ឋកិច្ច សង្គម និង វប្បធម៌ ។
ជាមួយនឹងទំនើបកម្មនេះ បក្សកុម្មុយនីស្តបានដាក់ចេញនូវចរឹតលក្ខណៈ ៥យ៉ាង គឺ ១)ប្រជាជនច្រើន ២)វិបុលភាពរួមសម្រាប់ទាំងអស់គ្នា ៣)ការរីកចម្រើននៃសម្ភារៈ វប្បធម៌ និង ក្រមសីលធម៌ ៤)សុខុដុមរម្យនារវាងមនុស្សជាតិនិងធម្មជាតិ និង ៥)ការអភិវឌ្ឍប្រកបដោយសន្តិភាព។ ប្រជាជនច្រើន ជាវិបាក របស់សង្គមនានាកន្លងមក ដែលប្រទេសចិន អាចធ្វើការគ្រប់គ្រងបានល្អប្រសើរ និង អភិវឌ្ឍយ៉ាងលឿន នៃមូលធន មនុស្ស ទាំងការសិក្សាអប់រំ និង សុខមាលភាព របស់ប្រជាពលរដ្ឋរបស់ខ្លួន ។ ការបង្កើតឱ្យមានវិបុលភាពនៃប្រជាជនដ៏ច្រើន ដែលមានជីវភាពផ្សេងគ្នា វប្បធម៌បុរាណផ្សេងគ្នា របៀបរបប រស់នៅផ្សេងគ្នា ការសិក្សា និងការវិវត្តផ្សេងគ្នា ឱ្យរួបរួមគ្នាជាកម្លាំងចលករ នៃសេដកិច្ចដ៏រឹងមាំមួយ ដើម្បីទ្រទ្រង់ដល់វិស័យផលិតកម្មផង សង្គមនិងវប្បធម៌ផង និង ឈានដល់ការទ្រទ្រង់ ដល់វិស័យយោធា និង សន្តិសុខទៀតផង។ ជាមួយនឹងការខិតខំ របស់រដ្ឋាភិបាលចិន អភិបាលកិច្ចល្អនិងលុប បំបាត់អំពើពុករលួយ បានធ្វើឱ្យមាន ការរីកចម្រើន នូវមូលធនជាតិ មូលធនសម្ភារៈ ដែលជាកត្តាផលិតកម្ម មួយបន្ថែម លើមូល ធនមនុស្ស និង កម្លាំងពលកម្ម និង ប្រែក្លាយធនធានទាំងនេះ ឱ្យមានការរីកចម្រើនផ្នែកវប្បធម៌ និង ក្រមសីលធម៌ ដែលត្រូវបានគេ ចាត់ទុកថា ជាការ អភិវឌ្ឍផ្នែកទន់ដល់ចលករសេដ្ឋកិច្ចនិងសង្គម ។ លើសពីនេះទៀត ការយកចិត្តទុកដាក់ខ្ពស់លើវិស័យបរិស្ថាន និង និរន្តរភាពក្នុងការ រស់នៅ របស់មនុស្សជាតិ ជាសកម្មភាពទី៤ ដែលនេះ ជាគំរូមួយមិនត្រឹមតែសម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិននោះទេ ការយកចិត្តទុកដាក់លើ បរិស្ថានរស់នៅ ពិតជាបានផ្តល់ផលប្រយោជន៍ មិនអាចកាត់ថ្លៃបានដល់ពិភពលោកទាំងមូល។ ជាចុងក្រោយការរស់ នៅប្រកបដោយសន្តិភាព ជាយន្តការគន្លឹះមួយរបស់ចិន ដែលបាន អនុវត្តកន្លងមក និង ក្លាយជាគន្លឹះមួយនៃទំនើបកម្មថ្មីតាមបែបចិន ដែលផ្តល់ឱកាសដល់ប្រជាជាតិ ទាំងមូលមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការពង្រីកសេដ្ឋកិច្ច ពាណិជកម្ម វិនិយោគរបស់ខ្លួន ដោយគ្មានជម្លោះ និង ប្រកបដោយភាពសុខដុមរមនា នៃប្រជាជាតិសាកល ។ ជាមួយនឹងចរឹតលក្ខណៈនេះ ប្រទេសចិនបានជំរុញការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ ដើម្បីជំរុកការអភិវឌ្ឍ ប្រទេសចិនប្រកបដោយនិរន្តរភាព និង អភិវឌ្ឍដំណើរការ ប្រជាមានិតប្រជាធិបតេយ្យទាំងមូល ដែលជាទស្សនទាននយោបាយ នៃការបង្កើតទំនាក់ទំនង រវាងប្រជាជននិងរដ្ឋាភិបាល ព្រមទាំងធ្វើឱ្យមានភាពសំបូរបែប នៃវប្បធម៌រស់នៅរបស់ប្រជាជន បន្តបើកចំហរសេដ្ឋកិច្ច និង ការកែទម្រង់ប្រទេស។ ក្រៅពីនេះ ប្រទេសចិន ក៏បានកសាង នូវសហគមន៍មនុស្សជាតិ មួយដែលមានជោគវាសនារួម និង ការបង្កើតទម្រង់ថ្មីរបស់ សម្រាប់ការរីកចម្រើន របស់មនុស្សជាតិ ។
ទាំងនេះ ជាចលករ សំខាន់មួយ សម្រាប់បរិបទពិភពលោកថ្មី ដែលមានភាពមិនប្រាកដ ច្បាស់ ទស្សនវិជ្ជារបស់ថ្នាក់ដឹកនាំចិន ក្នុងការធ្វើទំនើបកម្ម តាមបែបចិន អាចផ្តល់ជាមេរៀន ក៏ដូចជាបទពិសោធន៍សម្រាប់ប្រទេសនានា នៅលើសាកលោក ជាពិសេសប្រទេសអភិវឌ្ឍខាងត្បូង និង ប្រទេសកម្ពុជា ដែលអាចចាត់ទុកជាគំរូសាកលមួយ ក្នុងការអភិវឌ្ឍប្រទេសរបស់ខ្លួន ទៅតាមលក្ខខណ្ឌ និង ធនធានដែលខ្លួនមាន។

ជាលទ្ធផលក្រោមការដឹកនាំរបស់បក្សកុម្មុយនីស្តចិន ទស្សនទានទំនើបកម្មនេះ បានធ្វើឱ្យប្រទេសចិនមានការលូតលាស់សេដ្ឋកិច្ចឥតថមថយ ដើរទន្ទឹមគ្នានឹងការលូតលាស់សេដ្ឋកិច្ច របស់ប្រទេសជាដៃគូផងដែរ ជាពិសេស ក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បើទោះជាសិ្ថតក្នុងបរិបទ សេដ្ឋកិច្ចសាកលលោកមិនមានភាពប្រាកដច្បាស់ និង ភាពតានតឹងនៃប្រព័ន្ធគាំពារ និយមនិងប្រពន្ធគយរបស់សហរដ្ឋអាមេរិកក៏ដោយ។

ដោយ បណ្ឌិត គី សេរីវឌ្ឍន៍
ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា

To Top