ព័ត៌មានអន្តរជាតិ

លោក Xi Jinping ឆ្លើយតបលិខិតរបស់អ្នកភូមិ Gala ទាំងអស់ នៃស្រុក Nyingchi មណ្ឌលBayi ទីក្រុង Nyingchi តំបន់Xizang

ពេលថ្មីៗកន្លងទៅនេះ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការ យោធាមជ្ឈិមចិន បានឆ្លើយតបលិខិតរបស់អ្នកភូមិ Gala ទាំងអស់ នៃស្រុក Nyingchi មណ្ឌលBayi ទីក្រុង Nyingchi តំបន់Xizang ដោយបានលើកឡើង ការរំពឹងទុកដោយស្មោះចំពោះពួកគេ ។

លោក Xi Jinping បានថ្លែងក្នុងលិខិតថា បន្ទាប់ពីការអានសំបុត្ររួច ខ្ញុំបាននឹកឃើញដល់ដំណើរទស្សនកិច្ច របស់រូបខ្ញុំនៅភូមិ Gala កាលពីបួនឆ្នាំមុន។ ភូមិដ៏ស្រស់ស្អាត និងមានរបៀបរៀបរយ និងអ្នកភូមិដ៏កក់ក្តៅ និងមានភាពស្មោះត្រង់ បានធ្វើឱ្យរូបខ្ញុំបន្សល់ទុក នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ។ ខ្ញុំបានដឹងថា ភូមិនេះមានការផ្លាស់ប្តូរថ្មី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយប្រាក់ចំណូល របស់អ្នកភូមិបានកើនឡើង ។ ខ្ញុំពិតជាសប្បាយចិត្តណាស់ ។

To Top