ព័ត៌មានអន្តរជាតិ

កិច្ចពិភាក្សាពាណិជ្ជកម្មរវាងអាមេរិក និងកាណាដា នឹងបន្តឡើងវិញ បន្ទាប់ពីកាណាដាលុបចោលពន្ធលើសេវាកម្មឌីជីថល

Xinhua

ញូវយ៉ក៖ កិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងកាណាដា នឹងចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីការលុបចោលពន្ធលើសេវាឌីជីថល (DST) របស់ប្រទេសកាណាដា។

លោក Hassett បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានស្នើឱ្យនាយករដ្ឋមន្ត្រីកាណាដាលោក Mark Carney “ដកពន្ធ DST” នៅក្នុងកិច្ចប្រជុំក្រុមប្រទេសទាំង៧ (G7) នៅប្រទេសកាណាដា កាលពីដើមខែនេះ។

លោក Hassett បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយ Fox News ថា “វាជាអ្វីមួយដែលពួកគេបានសិក្សា ឥឡូវនេះពួកគេបានយល់ព្រម។

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងចំណូលជាតិរបស់កាណាដា លោក Francois-Philippe Champagne បានប្រកាសកាលពីថ្ងៃអាទិត្យថា ប្រទេសកាណាដា នឹងលុបចោលពន្ធ DST របស់ខ្លួន ខណៈដែលខ្លួនរៀបចំ សម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏ទូលំទូលាយជាមួយសហរដ្ឋអាមេរិក។

ពន្ធដែលត្រូវបានរៀបចំឡើង ដើម្បីចូលជាធរមាននៅថ្ងៃចន្ទនឹងដាក់ពន្ធ ៣ភាគរយលើប្រាក់ចំណូលរបស់ក្រុមហ៊ុនពហុជាតិ របស់សហរដ្ឋអាមេរិកដូចជា Amazon, Google និង Meta ដែលរកបានពីអ្នកប្រើប្រាស់កាណាដា៕

ប្រែសម្រួល ឈូក បូរ៉ា

To Top