ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារ ការវាយប្រហារ របស់អ៊ីស្រាអែល កើនឡើងដល់ ៩៣៥នាក់

xinhua

តេអេរ៉ង់៖ ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់អ៊ីរ៉ង់ IRNA បានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការ វាយប្រហាររបស់អ៊ីស្រាអែល លើប្រទេសអ៊ីរ៉ង់ ចន្លោះពីថ្ងៃទី១៣ ដល់ថ្ងៃទី២៤ ខែមិថុនា បានកើនឡើងដល់ ៩៣៥ នាក់ ក្នុងនោះមានកុមារ ៣៨ នាក់ និងស្ត្រី ១៣២ នាក់ ។

ដោយ​លើក​ឡើង​ពី​តួ​លេខ​ពី​អង្គការ​វេជ្ជសាស្ត្រ​ច្បាប់​អ៊ីរ៉ង់ អ្នក​នាំពាក្យ​តុលាការ​លោក Asghar Jahangir បាន​ឲ្យដឹងនៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុងតេអេរ៉ង់ថា​ស្ត្រី​ខ្លះ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ កំពុងមាន​ផ្ទៃពោះ។

យោងតាមអាជ្ញាធរអ៊ីរ៉ង់ បានឱ្យដឹងថា អ៊ីស្រាអែលបានបើកការវាយប្រហារ តាមអាកាសធំជា បន្តបន្ទាប់កាលពីថ្ងៃទី១៣ ខែមិថុនា សំដៅលើទីតាំងនុយក្លេអ៊ែរ និងយោធានៅទូទាំងប្រទេសអ៊ីរ៉ង់ ដោយបាន សម្លាប់មេបញ្ជាការជាន់ខ្ពស់ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងជនស៊ីវិល និងជាច្រើននាក់ទៀតរងរបួស នេះបើយោងតាមអាជ្ញាធរអ៊ីរ៉ង់។

អ៊ីរ៉ង់​បាន​សងសឹក​ដោយ​រលក​ជាច្រើន​ នៃ​ការ​វាយប្រហារ​ដោយ​មីស៊ីល និង​យន្តហោះ​គ្មាន​មនុស្ស​បើក​លើ​ទឹកដី​អ៊ីស្រាអែល​ដែល​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ខូចខាតមួយចំនួនវិញោងដែរ។

ក្រោយមក បទ​ឈប់​បាញ់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ ត្រូវ​បាន​សម្រេច​នៅ​ថ្ងៃ​ទី​២៤ ខែ​មិថុនា ដោយ​បញ្ចប់​ការ​ប្រយុទ្ធ​គ្នា​រយៈពេល ១២​ថ្ងៃ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top