ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបដិសណ្ឋារកិច្ច នាយករដ្ឋមន្ត្រីសិង្ហបុរី សម្រាប់ដំណើរទស្សន នៅកម្ពុជា

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា ទទួលបដិសណ្ឋារកិច្ច លោក ឡរ៉េន វ៉ុង (LAWRENCE WONG) នាយករដ្ឋមន្ត្រីសិង្ហបុរី សម្រាប់ដំណើរទស្សនកិច្ចផ្លូវការ នៅកម្ពុជា។ ពិធីនេះ បានធ្វើឡើងនៅវិមានសន្តិភាព។

លោក Lawrence Wong បានអញ្ជើញមកដល់កម្ពុជា នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៥នេះ ដើម្បីបំពេញទស្សនកិច្ចនៅកម្ពុជា តបតាមការអញ្ជើញរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអញ្ជើញបំពេញ​ទស្សនកិច្ចផ្លូវការ នៅប្រទេសសិង្ហបុរីផងដែរ ។ ដំណើរទស្សនកិច្ចនាពេលនោះ ទទួលបានលទ្ធផលល្អប្រសើរជាច្រើន ដែលជាការបោះជំហានថ្មីមួយទៀត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

To Top