កាលពីពេលថ្មីៗនេះ សប្តាហ៍នៃការយកបទពិសោធពីសេដ្ឋកិច្ចឌីជីថលទីក្រុងប៉េកាំងឆ្នាំ២០២៥ បានបើកធ្វើនៅមជ្ឈមណ្ឌល Beijingfang ក្រោមប្រធានបទ “បច្ចេកវិទ្យាឌីជីថលផ្តល់ភាពងាយស្រួលដល់ប្រជាជន យកបទពិសោធថ្មីនៃការប្រើប្រាស់” ដោយផ្តោតលើការរួមបញ្ចូលយ៉ាងស៊ីជម្រៅនៃបច្ចេកវិទ្យាឌីជីថល និងទិដ្ឋភាពប្រើប្រាស់ ដើម្បីបង្កើតសេដ្ឋកិច្ចឌីជីថលដែលផ្តល់ផលប្រយោធន៍ដល់ប្រជាជនទាំងអស់។

សេដ្ឋកិច្ចឌីជីថលគឺជាជម្រើសយុទ្ធសាស្រ្ត ដើម្បីក្តាប់ជាប់កាលានុវត្តភាពថ្មីៗនៅក្នុងបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបដិវត្តន៍ឧស្សាហកម្មជុំថ្មី ។ សកម្មភាពលើកនេះបានផុ្តល់ឱកាសដល់ប្រជាជនដើម្បីយកបទពិសោធនៃការច្នៃប្រឌិតបច្ចេកវិទ្យាឌីជីថល និងឈ្វេងយល់ពីកម្លាំងទាក់ទាញនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្ហាញពីបច្ចេកវិទ្យាឌីជីថលផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន និងឆ្លុះបញ្ចាំងពីសមិទ្ធផលនៃសេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ។

តាមការផ្សាយដំណឹងឱ្យដឹងថា សប្តាហ៍នេះបានរៀបចំធ្វើក្នុងមជ្ឈមណ្ឌលយកបទពិសោធពីសេដ្ឋកិច្ចឌីជីថលដែលមានផ្ទៃដី ៦ ពាន់ម៉ែត្រការ៉េនិងមានការចូលរួមពីសហគ្រាសបច្ចេកវិទ្យាខ្ពស់ជាង ៥០ សហគ្រាស ដើម្បីបង្កើតលំហយកបទពិសោធប្រើប្រាស់បច្ចេវិទ្យាAIGC、VRនិងARជាដើម ដែលធ្វើឱ្យប្រជាជនអាចទទួលយកបទពិសោធកម្សាន្តបែបឌីជីថលអន្តរកម្មដែលអាចប៉ះបាន យល់បាន និងចូលរួមបាន៕



