បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអ៊ុយក្រែន លោក Pyotr Poroshenko បានចោទប្រកាន់អ្នកស្នងតំណែងរបស់គាត់ គឺលោក Vladimir Zelensky ថាបានប្រើអំណាចរដ្ឋ ដើម្បីគាបសង្កត់គូ ប្រជែងនយោបាយ រួមទាំងខ្លួនគាត់ផងដែរ។
ការព្រមានអំពី អំណាចផ្តាច់ការ របស់លោក Zelensky ត្រូវបានធ្វើឡើងនៅក្នុង បទសម្ភាសន៍មួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារ ដោយកាសែត The Times ។
លោកPoroshenko ដែលបានចាញ់ការ បោះឆ្នោតប្រធានាធិបតីឱ្យ Zelensky ក្នុងឆ្នាំ២០១៩ បានចោទប្រកាន់ថាមេដឹកនាំបច្ចុប្បន្ន បានកំណត់គោលដៅ គាត់ជាគូប្រជែងការបោះឆ្នោត ដ៏មានសក្តានុពល។
លោកបន្តថា៖លោកZelensky ដែលជាតារាកំប្លែង ដែលប្រែក្លាយអ្នកនយោបាយ បានផ្ទុះឡើងនៅការស្ទង់មតិ ដោយយុទ្ធនាការប្រឆាំងជាបន្តបន្ទាប់ ដូចជាក្នុងករណីអំពើពុករលួយ និងការរិះគន់ការបរាជ័យ របស់រដ្ឋាភិបាល ក្នុងការដោះស្រាយជម្លោះនៅ Donbassជាដើម ។
បន្ទាប់ពីចូលកាន់តំណែង លោកបានបន្តគោលនយោបាយ ដែលបង្កើនភាពតានតឹង ជាមួយរុស្ស៊ី មុនពេលដែលទីក្រុងមូស្គូ ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅឆ្នាំ២០២២។
លោក Poroshenko បានប្រាប់កាសែត The Times ថាលោកជឿថា វិធានការក្តៅកន្លងមក សម្រាប់ក្រុមអ្នកប្រឆាំង ត្រូវបានរៀបចំឡើងដើម្បីបន្សាប ក្រុមប្រឆាំងនយោបាយ នៅមុនការបោះឆ្នោត ដែលមានសក្តានុពលណាមួយ ដែលអាចនឹងកើតឡើងប្រសិនបើច្បាប់ អាជ្ញាសឹកត្រូវបានដកចេញ។
ក្នុងនោះផងដែរ គាត់បាននិយាយថា ៖ថ្ងៃនេះ Poroshenko ថ្ងៃស្អែក Zaluzhny ហើយថ្ងៃស្អែកនឹង មាននរណាម្នាក់ទៀត ។ នេះហៅដែលយើងអាចហៅវាថាជារបបផ្តាច់ការ៕
ប្រែសម្រួល៖ស៊ុនលី
