ពោធិ៍សាត់÷ លោក ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តពោធិ៍សាត់ នៅព្រឹកទី ៣ ខែ កក្កដា ឆ្នាំ២០២៥ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ នៅក្នុងកិច្ចប្រជុំនោះ ដោយមានការអញ្ជើញ ចូលរួម ពីសំណាក់លោក អភិបាលរងខេត្ត ,លោកអភិបាលក្រុង/ស្រុក,លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំង ប្រដាប់អាវុធទាំងបី ប្រភេទ,តំណាងអយ្យការអមសាលាដំបូងខេត្ត,ប្រធានមន្ទីរ ស្ថាប័ននានាក្នុងខេត្ត និង មន្ត្រីពាក់ព័ន្ធផ្សេងៗទៀតផងដែរ។

នៅក្នុងកិច្ចប្រជុំគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្តនាពេលនោះ លោកអភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការ ឯកភាពរដ្ឋបាលខេត្តបានផ្តោតលេីចំណុចសំខាន់ៗចំនួន ៣ ចំណុចរួមមាន ៖
១៖ កងកម្លាំងសមត្ថកិច្ចដែលមានកាតព្វកិច្ចឈរជេីងការពារបន្ទាត់ព្រំដែនខ្មែរ-ថៃ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាព្រំដែន មិនត្រូវមានការធ្វេសប្រហែសជាដាច់ខាត។
២៖ អាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្តន៍ទប់ស្កាត់ល្បែងសុីសងគ្រប់ប្រភេទ ជាពិសេសល្បែងតាមប្រព័ន្ធអនឡាញ ដេីម្បីជាការឆ្លេីយតបតាមការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
៣៖ តាមបណ្តាក្រុង/ស្រុក ឃុំ/សង្កាត់ ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាអនាម័យបរិស្ថាន បញ្ហាភូមិ/ឃុំ សង្កាត់មានសុវត្ថិភាព និងបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួន៕

